សាខាកាកបាទក្រហមកម្ពុជា យកអំណោយ ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ ចំនួន ១៩ គ្រួសារ ក្នុងស្រុកកំរៀង

កាលពីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកំរៀង ដឹកនាំដោយលោក សុខ គឹមខុន ប្រធានគណៈកម្មាធិការ អនុសាខាស្រុក  លោក ណុប សុវណ្ណ ប្រធានកិត្តិយស អនុសាខា តំណាងលោកបណ្ឌិត ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខា  អនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ សរុបចំនួន ១៩ គ្រួសារ ប៉ះពាល់ធ្ងន់ធ្ងរ ចំនួន៤ ខ្នងផ្ទះ ក្នុងឃុំ៤ នៃស្រុកកំរៀង ខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ កាលពីថ្ងៃទី១៥១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular