Home ព័ត៌មានជាតិ សង្គម អាជ្ញាធរស្រុក...

អាជ្ញាធរស្រុករលាប្អៀរ ពិនិត្យមើលការចុះយកសំណាក បងប្អូនអាជីវករផ្សារព្រៃខ្មែរ និងអ្នកពាក់ព័ន្ធ ពីក្រុមគ្រូពេទ្យខេត្ត

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ នេះ លោក យ៉ង់ សៅវុឌ្ឍី អភិបាល ស្រុករលាប្អៀរ បានអញ្ជើញចុះពិនិត្យមើល ការចុះយកសំណាក ដល់បងប្អូន អាជីវករលក់ដូរ ក្នុងផ្សារព្រៃខ្មែរ នៅបរិវេណសាលាបឋមសិក្សា ប៑ុនរ៉ានី ហ៑ុនសែន អណ្តូងស្នាយ របស់ក្រុមគ្រូពេទ្យខេត្ត បន្ទាប់ពីរដ្ឋបាល ខេត្តកំពង់ឆ្នាំង រកឃើញបុរសម្នាក់ ឈ្មោះ នូ ចុល អាយុ៥៧ ឆ្នាំ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានវិជ្ជមានកូវីដ១៩ ហើយអាជ្ញាធខេត្ត បានចេញសេចក្តីសម្រេច បិទទីតាំង ៣ កន្លែង ដែលពាក់ព័ន្ធ ។ 

បើយោងតាមការបញ្ជាក់ ពីក្រុមគ្រូពេទ្យ ក្នុងការចុះយកសំណាក បងប្អូនអាជីវករផ្សារព្រៃខ្មែរ នៅព្រឹកនេះ មានចំនួន ៥១ នាក់ ។

អភិបាលស្រុករលាប្អៀ បានអំពាវដល់ប្រជាពលរដ្ឋ សូមអោយមានភាពស្ងប់ស្ងាត់ និងបន្តអនុវត្ត ៣ ការពារ ៣ កុំ និង ២ចូលរួម របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្លួន ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular