Home ព័ត៌មានជាតិ សង្គម ម្ចាស់​ហាង​លក...

ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ ផ្តល់​គ្រឿង​បរិភោគ ដល់​ពលរដ្ឋ​ជាប់​ច​ត្តា​ឡី​ស័ក និង​ទីទាល់​ជាង​១០០​គ្រួសារ​

​ដោយ​: អង្គរតូច​/​សៀមរាប​: ម្ចាស់​ហាង​លក់​ម៉ូតូ​មួយកន្លែង នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ តាមរយៈ​អាជ្ញាធរ​សង្កាត់ បានផ្តល់​គ្រឿង​បរិភោគ​ដល់​ពលរដ្ឋ ដែល​ជាប់​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​១៤​គ្រួសារ និង​ពលរដ្ឋ​ខ្វះខាត​ក្នុងដំណាក់កាល​កូ​វីដ​ជាង​១០០​គ្រួសារ​។​

​លោក ដឺ មី ម្ចាស់​ហាង​លក់​ម៉ូតូ​យីហោ គង់ សុខា ហៅ (​ដឺ​មី​) ដែលមាន​ទីតាំង​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប តាមផ្លូវ​ជាតិ​លេខ​៦ បានអោយដឹងថា ការផ្តល់​គ្រឿង​បរិភោគ​ដល់​ពលរដ្ឋ​ខាងលើ គឺជា​ទឹកចិត្ត​របស់លោក និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ ពុំមែន​ជាការ​ចង់បាន​មុខមាត់​អ្វី​ឡើយ​។ ក្នុងដំណាក់កាល​ជំងឺឆ្លង​កូ​វីដ​១៩ រាតត្បាត​នេះ ខេត្តសៀមរាប ក៍មាន​ការបិទ​ខ្ទប់​សង្កាត់ និង​ផ្លូវ​មួយចំនួន ហើយ​ក្នុងនោះ​ក៍មាន ពលរដ្ឋ​ខ្លះ​ជាប់​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ផងដែរ​។

​លោក​បន្តថា តាមពិត​ការងារ​ទាំងនេះ​អាជ្ញាធរខេត្ត​ក៍​ដូចជា​សាខា​កាកបាទក្រហម​ខេត្ត បានរៀបចំ យក ចិត្ត​ទុកដាក់​ឧបត្ថម្ភ​ដល់​ពួកគាត់ រួចរាល់​អស់ហើយ​។ ប៉ុន្តែ​ដោយ​ទឹកចិត្ត ទោះបី​មិនបាន​ច្រើនតែ​ក្រុមគ្រួសារ របស់លោក បាន​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ ចែកជូន​ដល់​ពួកគាត់ (​ពលរដ្ឋ​) ដែល​ខ្វះខាត​ទៅតាម​ដែល​អាច​ធ្វើបាន​បែបនេះ​។ គ្រឿង​បរិភោគ​ដែល​បាន​ចែកជូន​នេះ​គឺ​ក្នុង​មួយ​គ្រួសារ​ទទួល​ល​បាន អង្ក​២០​គីឡូ មី​១​កេះ ត្រីខ​១​យួ ទឹកត្រី​១​យួ​។ ក្នុងនោះ ក៍​បានផ្តល់​ជា​ភេសជ្ជ​: មួយ ចំនួន​ដល់​មន្ទីរពេទ្យ យោធា​យោទភូមិភាគ​ទី​៤​ផងដែរ​។​

​ក្រៅពី​ផ្តល់​គ្រឿង​បរិភោគ​ដល់​ពលរដ្ឋ​ខ្វះខាត​ខាងលើ គ្រួសារ​លោក ដឺ មី ក៍បាន​បញ្ចុះ​តំលៃ​បន្ទប់​ជួល ពី​៨០​ដុល្លារ មក​នៅត្រឹម​១៥​ដុល្លារ ក្នុង​១​បន្ទប់ ចំនួន​៩​បន្ទប់ ដល់​អ្នកស្នាក់នៅ​រហូត​ចប់​កូ​វីដ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular