Home ព័ត៌មានជាតិ សង្គម អាជីវករផ្សារព...

អាជីវករផ្សារព្រែកតាច្រែង,ផ្សារខ្ពប,ផ្សារសាលាតាអនបានទទួលអំណោយពីក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង

ដោយ:គ្រញូង/បាត់ដំបងៈកាលពីព្រឹកថ្ងៃទី២១ខែមេសាលោកខាន់ ម៉ាណេរ រដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង លោកច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌល បាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិងលោកព្រួញ រិទ្ធថាទីប្រឹក្សាសម្តេចក្រឡាហោមសខេង និងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រមទាំងរអាជ្ញាធរស្រុកឯកភ្នំបានញ្ជើញចុះផ្សព្វផ្សាយអប់រំពីជំងឺCovid-19 និងបាននាំយក ម៉ាសចំនួន១២.០០០សន្លឹក និងអាល់កុល ចំនួន ១.២០០ដបតូចដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ  យកទៅចែកជូនដល់អាជីវករលក់ដូរនៅផ្សារទាំងបីកន្លែង និងប្រជាពលរដ្ឋដែលបានអញ្ជើញមកផ្សារទិញម្ហូបនៅទីនោះផ្ទាល់តែម្តង៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular