Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញាធរ​ថៃ​ប...

អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​បីនាក់ តាម​ច្រក​អន្តរជាតិ​ជាំ​បន្ទាប់ពី​ចេញពី​ពន្ធនាគារ​

ដោយៈ​បាយ័ន​/​សៀមរាបៈ នៅ​រសៀល​ថ្ងៃទី​២១​ខែមេសា​នេះ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​បីនាក់ តាម​ច្រក​អន្តរជាតិ​ជាំ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​។​ពួកគេ​មានទោស​ក្នុង​ចូលទៅ​កាប់​ឈើ​គ្រញូង​។ 

ពលរដ្ឋ​ទាំងបី​ទី​១.​ឈ្មោះ រ៉ាវ ឡា ភេទ​ប្រុស​អាយុ ៤៨ ឆ្នាំ​រស់នៅ​ភូមិ​តា​ប្រុស ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​ចាប់ខ្លួន​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​រក​ឈើ​ក្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូ​ស្វាយ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​។ ទី​២. ហិន ស្រុ​ន ភេទ​ប្រុស​អាយុ ៤០ ឆ្នាំ​រស់នៅ​ភូមិ​វាល​ពោធិ៍ ឃុំ​ប្លុង  ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​ចាប់ខ្លួន​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ពីបទ​ឆ្លងដែន​រក​ឈើ​ក្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អានសេះ ជាប់គុក​នៅ​ខេត្ត​អូរ​ប៊ុន​ប្រទេស​ថៃ​។​

ទី​៣​ឈ្មោះ ប៊ុន ថា ភេទ​ប្រុស​អាយុ ១៦ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ពីបទ​ឆ្លងដែន​រក​ឈើ​ក្នុង​ទឹកដី​ថៃ ចូល​តាម​ច្រក​អូ​ស្វាយ​វង្វេងព្រៃ​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ហើយ​បា​នប​ញ្ចូ​ន​មកឱ្យ​ភាគី​កម្ពុជា​វិញ​។    

​ពេល​ទទួល​នៅ​ព្រំដែន​ហើយ​ពួកគេ​ត្រូវបាន​បញ្ជូនបន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលាបឋមសិក្សា​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular