Home ព័ត៌មានជាតិ សង្គម ខេត្តកំពត​អំព...

ខេត្តកំពត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​ពេល​ឃើញ​មនុស្ស​ចម្លែក​ចូល​មូលដ្ឋាន​

​ដោយៈ បូកគោ​/​កំ​ពតៈ ថ្នាក់ដឹកនាំ​ខេត្តកំពត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​សូមជួយ​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាបន្ទាន់​នៅពេល​ប្រទះឃើញ​មនុស្ស​ចម្លែក ឬ​អ្នក​មកពី​ខេត្ត​ក្រៅ​វិល​ចូលក្នុង​មូលដ្ឋាន​របស់ខ្លួន​។ សំណូមពរ​នេះ គឺ​ក្នុង​បំណង​បញ្ចៀស​ពី​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​។​

​នា​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​អញ្ជើញ​ចុះ​ពិនិត្យ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវលំ​មួយ​ខ្សែ​ស្ថិតក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។​

ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​មន្ត្រី​នៃ​អាជ្ញាធរ​មូលដ្ឋាន លោក​អភិបាលខេត្ត​បាន​មាន​ប្រសា​ស៍​ថា ទន្ទឹមនឹង​ការអនុវត្ត​វិធានការ​បី​កុំ បី​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​សេចក្តីណែនាំ​ពី​ក្រសួងសុខាភិបាល ព្រមទាំង​បទបញ្ជា​ក្រសួងមហាផ្ទៃ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ក៏ត្រូវ​ចូលរួម​គោរព​នូវ​បម្រាម​នានា​ដែល​រាជរដ្ឋាភិបាល ឬ​រដ្ឋបាលខេត្ត​បានដាក់​ចេញ ពិសេស​ការផ្អាក​ដំណើរ​ឆ្លងខេត្ត និង​ការបិទ​រមណីយដ្ឋាន​ទូទៅ​នោះ​។

​លោក​ជាវ តា​យ បាន​បន្តថា​កន្លងមក ប្រជាពលរដ្ឋ​ខេត្តកំពត​បាន​ចូលរួម​ក្នុង​សកម្មភាព​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ យ៉ាង​ផុលផុស​រហូត​មិនមាន​ករណី​ឆ្លង​ចូល​សហគមន៍​ទៀតផង​។ រីឯ​បញ្ហា​ដែល​បានកើត​ឡើងលើ​មនុស្ស​ប៉ុន្មាន​នាក់​គ្រាន់តែ​ជាការ​នាំចូល​ពី​ក្រៅ ដូចជា ប្រទេស​ថៃ រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ប៉ុណ្ណោះ​។​ម្ល៉ោះហើយ ដើម្បី​ទទួលបាន​នូវ​ភាពជោគជ័យ​បន្ថែម​លើ​កិច្ច​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេរោគ​ដ៏​កាច​សាហាវ​នេះ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាប្រចាំ និង​ល្អប្រសើរ​បំ​ផុ​។ ពិសេស​ពេល​ឃើញ​មុ​ស្ស​ចម្លែក​ដែលជា​មុខសញ្ញា​សង្ស័យ ឬ​អ្នកធ្វើ​ចំណាកស្រុក​វិលត្រឡប់​ចូល​មូលដ្ឋាន​វិញ សូម​បងប្អូន​ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​ជាបន្ទាន់​ដើម្បីឱ្យ​មន្ត្រី​ជំនាញ​នាំយកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​កាលកំណត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular