Home ព័ត៌មានសំខាន់ៗ ​ក្រសួង​ធនធាន...

​ក្រសួង​ធនធានទឹក​ជូនដំណឹង​ស្តីពី ការ​ព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​ឆ្នាំ​២០២១

 

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ល្ងាច​ថ្ងៃទី​២១​ខែមេសា​នេះ​បាន​ជូនដំណឹង​ស្តីពី ការ​ព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​ឆ្នាំ​២០២១​។​

នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានសរសេរថា​បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្តន៍​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ ជា​លក្ខណៈ​សកល និង​តំបន់ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប អំពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​ឆ្នាំ ២០២១​ថា​ផ្អែកទៅលើ​ស្ថានភាព​សី​តុ​ណ្ហ​ភា ព​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក តំបន់​ជួរ​ខ្សែ​អេក្វាទ័រ​ឃើញថា ក្នុង​ឆ្នាំ ២០២១ នេះ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​នូវ​ឥទ្ធិពល​ពី​បាតុភូត ( Neutral ) ដែលជា​បាតុភូត​អន្តរកាល ចន្លោះ​រវាង​បាតុភូត El Nino (​ក្តៅ​) និង La Nina (​ត្រជាក់​) ។ ចាប់ពី​ខែឧសភា រហូតដល់​ខែតុលា ឆ្នាំ ២០២១ (​រយៈពេល ០៥ ខែ​) បាតុភូតធម្មជាតិ​ដែលមាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន បាតុភូត Neutral មាន ៦០ ភាគរយ​បាតុភូត El Nino មាន ១០ ភាគរយ​និង​បាតុភូត La Nina មាន ៣០ ភាគរយ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​រដូវវស្សា​ឆ្នាំ ២០២១ នឹង​ចូល​មកដល់​នៅ​សប្តាហ៍​ទី ១ នៃ​ខែឧសភា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ នឹង​អាច​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​បានល្អ ។ នៅ​ដើមរដូវ​វស្សា​នេះ នឹង​អាចមាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតមាន​ច្រើន ។

​នៅ​ពាក់កណ្តាល​រដូវវស្សា ៖ ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន នឹង​អាច​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ។ នៅ​ពាក់កណ្តាល​រដូវវស្សា​នេះ នឹង​អាចមាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ បន្ត​កើតមាន​ច្រើន ក្នុងនោះ​នឹង​អាច​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ។​ ​នៅ​ចុងរដូវ​វស្សា អាច​នឹង​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី ៤ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​បង្គួរ ។​

​នៅក្នុង​រដូវវស្សា​ឆ្នាំ ២០២១ នេះ អាច​នឹងមិន កើត​មានកូន​រដូវប្រាំង​កើតឡើង​នោះទេ ។​ចំណែក​ស្ថានភាព​ព្យុះ នៅក្នុង​ឆ្នាំ ២០២១ នេះ អាច​នឹង​កើតឡើង​ក្នុង​រង្វង់​ពី ២៨-៣០ ព្យុះ នៅក្នុង មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹង​អាចមាន​មួយចំនួនទៀត​កើតឡើង​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ព្យាករណ៍ និង​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន បាន​ជ្រាប​ជា​ព័ត៌មាន ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular