Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពលរដ្ឋ​តំបន់​...

ពលរដ្ឋ​តំបន់​ក្រហម អាច​បញ្ជា​ទិញ​ទំនិញ ងាយស្រួល​ជាង​មុន ខណៈ​ក្រសួងពាណិជ្ជកម្ម ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ ទីផ្សារ​អន​ឡាញ​

​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ដើម្បី​ផ្គត់​ផ្គង់ស្បៀង និង​គ្រឿង​ឧបភោគបរិភោគ ចាំបាច់​ជូន​ប្រជាពលរដ្ឋ រស់នៅក្នុង ”​តំបន់​ក្រហម​” ក្នុងកំឡុងពេល នៃ​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្រសួងពាណិជ្ជកម្ម បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ទីផ្សារ​អន​ឡាញ សម្រាប់​លក់​ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ និង​ដឹកជញ្ជូន ដល់​មុខផ្ទះ​អ្នកទិញ​តែម្តង​។​

​លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​ថា ផ្អែក​តាម​សេចក្ដីណែនាំ លេខ ០១ ស​ណន ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម បានរៀបចំ​ក្រុមការងារ ចាំ​ទទួល​ការហៅ​ចូល ដើម្បី​សម្របសម្រួល ការបញ្ជាទិញ និង​ទទួល​សំណូមពរ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុង​តំបន់​ក្រហម តាមរយៈ​លេខ​ទូរស័ព្ទ សរុប​ចំនួន ១៣ ខ្សែ​ឯណោះ ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ដែលមាន​តម្រូវការ​ស្បៀងអាហារ​នេះ​។​

​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ កន្លងទៅនេះ លោក ស៊ា​ង ថៃ បាន​បើក​កិច្ចប្រជុំ​ជាមួយ តំណាង​បណ្ដា ផ្សារ​ទំនើប​នានា មានដូចជា​៖ អុ​ី​អន ម៉​ល​(Aeon Mall), ម៉ាក្រូ​ភ្នំពេញ​(Makro Phnom Phenh), ឡាក់​គី​(Lucky), បាយ័ន​(Bayon), ស៊ុប​ភើរ​ស្ទ័​រ​(Supper Store), ជីបម៉ុង​(Chip Mong) និង​តំណាង​ផ្សារ​ទំនើប Bio Mart តាម​ប្រព័ន្ធ ZOOM ដោយបាន​ស្នើ​ដល់ ម្ចាស់​ផ្សារ​ទំនើប​ទាំងអស់ ចូលរួម​សហការ​ជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងការ​ដាក់លក់​ទំនិញ​របស់ខ្លួន ក្នុង​វេ​ប​សាយ​របស់​ក្រសួង ឬ​សហការ ដឹកជញ្ជូន​ទំនិញ ជូន​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម​។​

​ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ដល់​ម្ចាស់​ផ្សារ​ទំនើប​ទាំងអស់ ដែល​កន្លងមក បាន​រក្សារ​ស្ថេរភាព ថ្លៃទំនិញ​បានល្អ ទោះបី​ស្ថិតក្នុង​គ្រា​លំបាក យ៉ាងណាក៏ដោយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular