Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងពាណិជ្ជ...

ក្រសួងពាណិជ្ជកម្ម បង្ហាញ​ទីតាំង​ចំនួន ៦ ដែល​ដាក់​លក់ទំនិញ ជូន​ពលរដ្ឋ ក្នុង​តំបន់​ក្រហម​

​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ចេញ​រថយន្ត ចំនួន ៦​គ្រឿង ឆ្ពោះទៅកាន់​តំបន់​ក្រហម ដើម្បី​ដាក់លក់​ស្បៀងអាហារ ក្នុងតម្លៃ​ទាប ជូន​ប្រជាពលរដ្ឋ ដែល​មិនអាច​ចេញ ក្រៅ​តំបន់​បាន ខណៈ​វីរុស​កូ​វីដ​១៩ រាលដាល​ខ្លាំង​។​

​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ នៃ​ក្រសួងពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា​ថា ទីតាំង​ចំនួន​៦ ដែល​ក្រសួង​ចុះ​លក់ទំនិញ ក្នុង​តំបន់​ក្រហម រួមមាន​៖ ១.​នៅជាប់​តេ​លា​ម៉ា​ត និង​ចូល​តាម​ច្រក​ស្ថានីយ​ប្រេង PTT ផ្លូវ​ស្ទឹងមានជ័យ ចន្លោះ​ផ្សារ​ស្ទឹងមានជ័យ ចាស់ និង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​, ២.​ច្រមុះជ្រូក​ស្ទឹងមានជ័យ ទល់មុខ​ប៉េអឹម​, ៣.​ផ្សារ​ត្រពាំង​ថ្លឹង​, ៤.​ផ្សារ​ឯករាជ្យ​, ៥.​ទល់មុខ​ក្រុមហ៊ុន​ហុងដា និង​៦.​នៅផ្ទះ​ឡ​លើផ្លូវ​វ៉េងស្រេង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​បរិមាណ​ទំនិញ គឺមាន​គ្រប់គ្រាន់ សំរាប៎​ការផ្គត់ផ្គង់​លក់​។ ទំនិញ​រួមមាន​អង្ករ​, ទឹកត្រី ទឹក​ស៊ី​អី​វ ត្រីខកំប៉ុង និង​មី​។ ប្រជាជន អាចទាក់ទង តាម​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ក្រុម​ល្បាត ប្រជា​កា​ពារ ដែល​នៅ​ជិតៗ​ផ្ទះ ដើម្បី​សុំ​ឲ្យ​ជួយ​សំរបសំរួល​ការទិញ និង​ជញ្ជូន​ដាក់​ឲ្យ​ដល់ផ្ទះ​។​

​នៅថ្ងៃនេះ​ដែរ ក្រសួងពាណិជ្ជកម្ម បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ទីផ្សារ​អន​ឡាញ សម្រាប់​លក់​គ្រឿងឧបភោគ បរិភោគ​ចាំបាច់ ក្នុងអំឡុងពេល​បិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដោយបាន​ចេញ សេចក្តីណែនាំ ស្តីពី​វិធានការ​លម្អិត ដើម្បី​រឹតបន្តឹង​ការអនុវត្ត​សេចក្តីសម្រេច ស្តីពី​ការបិទ​ខ្ទប់​នេះ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល ចាប់ពី​ថ្ងៃទី​២១ ខែមេសា នេះ​តទៅ​។​

​អ្នកនាង ស៊ូ សោភា ម្ចាស់​ផ្សារ​ធម្មតា​ជាតិ ២៤ ដែល​ផ្គត់ផ្គង់​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ នៅ​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ចំពោះ​វិធានការ​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បានដាក់​ចេញ និង​កំពុង​អនុវត្តន៍ នាពេលនេះ ពិតជា​ល្អ​ណាស់ និង​ចង់​សហការ​ជាមួយ​ក្រសួង​ផងដែរ ដើម្បី​ផ្គត់ផ្គង់​ទំនិញ ម្ហូបអាហារ ទៅដល់​ប្រជាពលរដ្ឋ ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ ខណៈដែល​អ្នកនាង ក៏​កំពុង​ជួប​ឧបសគ្គ ក្នុងការ​ដឹកជញ្ជូន​ផងដែរ ទៅ​ដល់ដៃ​អតិថិជន​។​

​គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ រថយន្ដ​ចល័ត​របស់ ក្រសួងពាណិជ្ជកម្ម លក់​អង្ករ​បាន​សរុប​ចំនួន ៤១០ បាវ​, មី​ចំនួន ២៦២១​កេស​, ទឹកត្រី ៤២៤​យួរ​, ទឹកស៊ីអ៊ីវ ៣១០​យួរ​, ត្រីខ ៣១១​យួរ និង​ទឹក​សុទ្ធ ៥២​យួរ ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទប់ នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុងតម្លៃ​ទាប​ជាង​ទីផ្សា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular