Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​បាត់ដំបង បានសម្រេច​បិទ​ខ្ទប់ ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ដែល​បាន​រកឃើញ នូវ​ករណី ដែលមាន​ការឆ្លង​រាល​ជម្ងឺ​កូ​វីដ​-១៩ និង​ជាប់​ពាក់ព័ន្ធ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឆ្នាំ​២០២១

​ដោយៈ ទេព​មង្គល / បាត់ដំបងៈ នៅ​ព្រលប់ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីសម្រេច​បិទ​ខ្ទប់ ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ដោយ​រកឃើញ​នូវ ករណី​ដែលមាន ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឆ្នាំ​២០២១​នេះ​។
​ដោយយោង​នូវ​សេចក្តីសម្រេច លេខ ០៧៦/២១ សសរ​. ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ ស្តីពី​ការសម្រេច​បិទ​ខ្ទប់ ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​បុរស​ម្នាក់ វិជ្ជមាន​កូ​វីដ​-19 ដែល​ចេញចូល​ដឹក​កសិផល ពី​ស្រុក​រុក្ខ​គី​រី ទៅ​បោះ​លក់ នៅ​ផ្សារ​នាគ​មាស (​រាជធានី​ភ្នំពេញ​)៕

​សូម​អាន​សេចក្ដីសម្រេច ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោមៈ


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular