រដ្ឋបាលខេត្ត​ស្វាយរៀង​ចាប់ផ្ដើម​អនុវត្ត​ការធ្វើ​តេស្ត​រហ័ស លើ​អ្នក​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ និង​អ្នក​ប៉ះពាល់​

​ដោយ​:​ស​រិ​ទ្ធ​/​ស្វាយរៀង​: យោងតាម​ផេ​ក​រដ្ឋបាលខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១
​បាន​​ឱ្យ​​ដឹង​ថា ជា​លើកដំបូង​ក្នុង​ខេត្តស្វាយរៀង នៅថ្ងៃនេះ​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ក្នុង​ខេត្ត បាន​សហការ​ជាមួយ​ក្រុម​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត ចាប់ផ្ដើម​អនុវត្ត​ការធ្វើ​តេស្ត​រហ័ស SARS-CoV-2 Rapid Antigen Test ទៅលើ​អ្នក​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ និង​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា ម៉ាស៊ីន​តេស្ត​រហ័ស SARS-CoV-2 Rapid Antigen Test ទៅលើ​អ្នក​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ មាន​សមត្ថភាព​អាច​រកឃើញ​អ្នកមាន​វិជ្ជមាន ឫ​អវិជ្ជមាន​ក្នុង​រយៈពេល​១៥​នាទី ក្រោយ​ធ្វើតេស្ត​រួច​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular