Home ព័ត៌មានជាតិ សន្តិសុខ ភ្លៀង​មួយ​មេ​...

ភ្លៀង​មួយ​មេ​លាយឡំ និង​ខ្យល់​កន្ត្រាក់​បង្ក​អោយ​ផ្ទះ​ពលរដ្ឋ​៩​គ្រួសារ​របើក​ដំបូល​

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈយ៉ាងហោចណាស់​លំនៅស្ថាន​សង់​អំពី​ឈើ​ប្រក់​ដំបូល​សង្ក​សី ត្រូវបាន​ខ្យល់​កន្ត្រាក់​បោកបក់​រហូត​របើក​ដំបូល គ្រា​ដែលមាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​ក្នុង​មូលដ្ឋាន​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ករណី​គ្រោះធម្មជាតិ​នេះ បាន​បណ្តាលអោយ​របើក​តំបូលផ្ទះ​ប្រក់​ស័ង្កសី និង​ក្បឿង​ចំនួន​០៩​គ្រួសារ និង​ដាច់​ខ្សែភ្លើង​ផងដែរ នៅឯ​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក ក្នុងនោះ​ផ្ទះ​រងគ្រោះ​មានដូចជា​៖
១-​ផ្ទះ​ឈ្មោះ ចាន់​សំណាង ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ របើក​ដំបូលផ្ទះ​ចំនួន​០៥​ល្វែង ទំហំ​២៥×១២​ម៉ ខូច​ស័ង្កសី​ចំនួន​៤០​សន្លឹក​។​
២-​ផ្ទះ​ឈ្មោះ សុ​តយុទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ របើក​ក្បឿង​អស់​៥០​សន្លឹក ផ្ទះ​ទំហំ​៧×៩​ម៉​។​
៣-​ផ្ទះ​ឈ្មោះ ផឹក​វ៉ាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ របើក​ក្បឿង​អស់​៥០​សន្លឹក ផ្ទះ​ទំហំ​៧×៩​ម៉​។​
៤-​ផ្ទះ​ឈ្មោះ​ឈឹម​រិ​ទ្ធ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ផ្ទះ​ទំហំ​៩×១២​ម៉ របើក​ស័ង្កសី​
៥-​ផ្ទះ​ឈ្មោះ​ផល សុ​ភេ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ផ្ទះ​ទំហំ​៦×៧​ម៉ របើក​ស័ង្កសី​
៦-​ផ្ទះ​ឈ្មោះ​ឃុន ហេន ភេទ​ប្រុស អាយុ​៧២ ផ្ទះ​ស័ង្កសី ទំហំ​៦×៧​ម៉ របើក​ស័ង្កសី​
៧-​ផ្ទះ​ឈ្មោះ​ចូ​ញ វ៉ាន់ ភេទ​ប្រុស អាយុ​៤៧ ផ្ទះ​ទំហំ​៦×៧​ម៉ របើក​ស័ង្កសី​
៨-​ផ្ទះ​ឈ្មោះ​អុល សុ​ភៀន ភេទ​ប្រុស អាយុ​៤១​ខ្មែរ ផ្ទះ​ទំហំ​៥×៦​ម៉ របើក​សង្ក​សី
៩-​ផ្ទះ​ឈ្មោះ​រិ​ន សា​វន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ផ្ទះ​ទំហំ​៤×៦​ម៉ របើក​ដំបូល​ស័ង្កសី​។​
​ជនរងគ្រោះ​ទាំង​៩​គ្រួសារ​ស្ថិតក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​ម​មណ្ឌលគិរី​។​

​ទោះជា​យ៉ាងណា​គ្រោះធម្មជាតិ​ដែល​កើតឡើង​ពី​ខ្យល់​កន្ត្រាក់​នេះ ពុំបាន​បណ្តាលអោយ​ន​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​នោះឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular