Home ព័ត៌មានអន្តរជាតិ បាតុករ​ជិត ១....

បាតុករ​ជិត ១.៥០០ នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ការតវ៉ា​មួយ​នៅ​រុស្ស៊ី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យោង​តាម​អង្គការ​មួយ​ដែល​ឃ្លាំ​មើល​ការ​ជាប់ឃុំ​ខាង​នយោបាយ​បានឱ្យដឹងថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជិត ១.៥០០​នាក់​កាលពី​ថ្ងៃ​ពុធ​ទី​២១​មេសា​អំឡុង​ថ្ងៃ​ធ្វើ​បា​តុ​​កម្ម​ទូទាំងប្រទេស​រុស្ស៊ី ដោយ​អំពាវនាវ​ឱ្យ​ដោះលែង​មេដឹកនាំ​ប្រឆាំង​លោក អា​ឡិច​សី ណា​វ៉ាល់​នី ដែល​សុខភាព​របស់​គាត់​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​ធ្វើ​កូដកម្ម​បង្អត់អាហារ​រយៈពេល​បី​សប្តាហ៍​។​

​ការតវ៉ា​ធំ​បំផុត​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង​មូ​ស្គូ កន្លែង​ដែល​មនុស្ស​រាប់ពាន់​នាក់​ដើរ​ក្បួន​ឆ្លងកាត់​កណ្តាល​ក្រុង​។ បាតុករ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន ទាំង​មុន​ពេល​ការតវ៉ា​ចាប់ផ្តើម​ទៅទៀត ក្នុងនោះ​រួមមាន​ទាំង​សហការី​កំពូលៗ​របស់​លោក​ណា​វ៉ាល់​នី​នៅ​ទីក្រុង​មូ​ស្គូ​។​

​ក្រុម​របស់​លោក​ណា​វ៉ាល់​នី​បាន​អំពាវនាវ​ឱ្យ​ដក​បម្រាម​លើ​ការ​ធ្វើ​បាតុកម្ម បន្ទាប់​ពី​របាយការណ៍​ចុង​សប្តាហ៍​ថា​សុខភាព​របស់​គាត់​កាន់តែ​យ៉ាប់យ៉ឺន​ហើយ​ជីវិត​របស់​គាត់​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​។​

​លោក វ្ល៉ា​ឌី​មៀរ អា​សួ​កូវ ជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​លោក​ណា​វ៉ាល់​នី​និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បាន​និយាយថា “​ស្ថានភាព​របស់​អា​ឡិច​សី​ពិតជា​ធ្ងន់ធ្ងរ​ណាស់ ហើយ​ដូច្នេះ​ទើប​យើង​ប្តូរ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​។ សុខភាព​របស់​អា​ឡិច​សី​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង ហើយ​គាត់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ វេជ្ជបណ្ឌិត​និយាយថា ដោយ​វិនិច្ឆ័យ​លើ​លទ្ធផល​តេស្ត​គាត់​គួរ​​តែ​បញ្ជូនទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​”៕

​ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​អំឡុង​ការតវ៉ា​ដើម្បី​គា​ទ្រ​លោក​អា​ឡិច​សី​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular