Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអែល​ថា...

អ៊ីស្រាអែល​ថា ខ្លួន​វាយប្រហារ​គោលដៅ​នៅ​ស៊ី​រី​ក្រោយ​រង​ការវាយប្រហារ​ដោយ​កាំ​ជ្រួច​

ប្រែ​សម្រួលៈ​វាសនា​/​ជេ​រុយ​សាឡឹម​៖ ​កាំជ្រួច​មួយ​ត្រូវបាន​បាញ់​ចេញពី​ស៊ី​រី​ចូល​អ៊ី​ស្រា​អ៊ែល​ខាងត្បូង​កាលពីដើមថ្ងៃ​ព្រហស្បតិ៍​ដោយ​បង្ក​ការបន្លឺ​សឺ​រ៉ែ​ន​នៅ​ជិត​រ៉េ​អា​ក់ទ័រ​នុយគ្លេអ៊ែរ​សម្ងាត់​បំផុត​របស់​ប្រទេស​។​ជា​ការឆ្លើយតប យោធា​អ៊ីស្រាអែល​បាន​វាយប្រហារ​ប្រព័ន្ធ​ការពារ​ដែនអាកាស​និង​ទម្រ​បាញ់​កាំជ្រួច​មី​ស៊ី​ល​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​ឧបទ្ទវហេតុ​នេះ ចង្អុល​ទៅរក​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់ ដែល​បាន​រក្សា​ទាហាន​និង​កងកម្លាំង​តំណាង​របស់​ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី​។​

​អ៊ីរ៉ង់​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ចំពោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើ​ទីតាំង​នុយគ្លេអ៊ែរ​របស់ខ្លួន រួម​ទាំង​ការ​ធ្វើ​វិច្ឆេទកម្ម​បំផ្លិញបំផ្លាញ​រោងចក្រ​នុយគ្លេអ៊ែរ​ណា​តាន់​ហ្ស៍​របស់ខ្លួន​កាលពី​ថ្ងៃ​១១​មេសា​​ផង ហើយ​បាន​ប្តេជ្ញា​សងសឹក​។​

​យោធា​អ៊ីស្រាអែល​បាន​និយាយថា កាំជ្រួច​មួយ​បាន​ធ្លាក់​នៅ​តំបន់​ណេ​ហ្កេ​វ ហើយ​សឺ​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​ការវាយប្រហារ​តាម​អាកាស​បាន​បន្លឺឡើង​នៅក្នុង​ភូមិ​មួយ​នៅ​ជិត​រ៉េ​អា​ក់ទ័រ​នុយគ្លេអ៊ែរ​របស់ខ្លួន​។​​មិនទាន់​មាន​សេក្តីរាយការណ៍ថា កាំជ្រួច​នេះ​ធ្លាក់​ត្រូវ​អ្វី​ទេ តែ​ការផ្ទុះ​ត្រូវបាន​រាយការណ៍​នៅ​ពាសពេញ​អ៊ីស្រាអែល​៕

​អ៊ីស្រាអែល​អះអាង​ថា​កាំជ្រួច​មួយ​ចេញ​ពី​ទឹកដី​ស៊ី​ធ្លាក់​ក្នុងភូមិ​មួយ​ជិត​រ៉េ​អា​ក់ទ័រ​នុយគ្លេអ៊ែរ​របស់ខ្លួន តែ​នៅ​មុន​ទាន់​មាន​ក្រុម​ណា​ចេញ​មក​អះអាង​ទទួលខុសត្រូវ​នៅ​ឡើយ​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular