Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ី​កំ...

ឥណ្ឌូនេស៊ី​កំពុង​ស្វែងរក​នាវាមុជទឹក​បាត់ដាន​មួយគ្រឿង​ជាមួយ​មនុស្ស ៥៣ នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រមុខ​យោធា​ឥណ្ឌូនេស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​កំពុង​ស្វែងរក​នាវាមុជទឹក​ដែល​បាត់ដាន​ជាមួយ​មនុស្ស ៥៣ នាក់​ជិះ​លើ​នោះ កាលពី​ថ្ងៃ​ពុធ​ទី​២១​មេសា និង កំពុង​ស្វែងរក​ជំនួយ​ពី​ប្រទេសជិតខាង​អូស្ត្រាលី​និង​សិង្ហ​បុរី​ក្នុង​ការតាមប្រមាញ់​នេះ​។​

​អ្នកនាំពាក្យ​កងទ័ព​ជើង​ទឹក​បាន​និយាយថា នាវាមុជទឹក​ផលិត​នៅ​អាល្លឺម៉ង់​ឈ្មោះ KRI Nanggala-402 កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ប្រឆាំង​នាវា​នៅ​ដែនទឹក​ភាគ​ខាងជើង​កោះ​បាលី​ប៉ុន្តែ​ខកខាន​​មិន​បាន​បញ្ជូន​លទ្ធផល​ដែល​រំពឹង​ទុក​នោះ​ទេ​។​

​អគ្គមេបញ្ជាការ​យោធា​លោក ហា​ឌី ចា​ចានតូ បាន​ប្រាប់​រ៉​យ​ទ័រតាម​សារ​ជា​អក្ស​រថា “​យើង​កំពុង​ស្វែងរក​ក្នុង​ដែនទឹក​កោះ​បាលី​ចម្ងាយ ៩៦ គីឡូម៉ែត្រ​ពី​ដី​កោះ​បាលី (​សម្រាប់​) មនុស្ស ៥៣ នាក់​”​។​

​អគ្គមេបញ្ជាការ​យោធា​រូបនេះ​បាន​បញ្ជាក់ថា​លោក​បាន​សុំ​ជំនួយ​ក្នុង​ការស្វែងរក​នាវាមុជទឹក​និង​សមាជិក​នាវិក​ដែល​បាត់​ខ្លួន​ពី​អូស្ត្រាលី​និង​សិង្ហ​បុរី​។ លោក​បាន​និយាយថា​ការទាក់ទង​ជាមួយ​នាវា​បាន​​បាត់​នៅ​ម៉ោង ៤ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ពុធ​។​

​យោង​តាម​វេប​សាយលេខាធិការគ​ណៈ​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​បា​ន​ឱ្យដឹងថា នាវា​មុជទឹក KRI Nanggala-402 ទម្ងន់ ១.៣៩៥ តោន ត្រូវបាន​សាងសង់​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩៧៨​ហើយ​ធ្លាប់​​បាន​ជួសជុល​កែលម្អ​ឡើងវិញ​២​ឆ្នាំ​នៅ​កូរ៉េខាងត្បូង ដែល​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ២០១២៕

នាវា​មុជទឹក KRI Nanggala-402 ទម្ងន់ ១.៣៩៥ តោន ត្រូវបាន​សាងសង់​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ១៩៧៨

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular