Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ដាក់...

អាម៉េរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​រដ្ឋ​ចំនួន​២​របស់​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ទី​២១​មេសា​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទាក់ទង​នឹង​មី​យ៉ាន់​ម៉ា​ដោយ​ផ្តោត​ទៅលើ​សហគ្រាស​រដ្ឋ​ចំនួន​ពីរ​នៅក្នុង​សកម្មភាព​ដាក់ទណ្ឌកម្ម​ជា​បន្ត​​បន្ទាប់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្រោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី ០១ ខែ​កុម្ភៈ​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​យោង​តាម​វេបសាយ​របស់​ក្រសួង​រតនាគារ​បានឱ្យ​ដឹងថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ចុះ​បញ្ជីខ្មៅ​សហគ្រាស​ឈើ​ហ៊ុប​មី​យ៉ាន់​ម៉ានិង​សហគ្រា​សគុជ​ខ្យ​ង​មី​យ៉ាន់​ម៉ា​។​

​សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើន​លើក​មក​ហើយ​ដោយ​ផ្តោត​លើ​យោធា​មី​យ៉ាន់​ម៉ា​ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​និង​ការសម្លាប់​ក្រុមបាតុករ​ចាប់តាំងពី​ពេលនោះ​មក​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​អ៊ុង សាន ស៊ូ​ជី​ជាមួយនឹង​ការតវ៉ា​ស្ទើរតែ​រាល់ថ្ងៃ​ទោះបីជា​មាន​ការបង្ក្រាប​ដោយ​របប​​យោធា ដែល​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ក៏ដោយ​។​

​អង្គការ​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ​និយាយថា មនុស្ស ៧៣៨ នាក់​ត្រូវបាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​រដ្ឋប្រហារ និង ៣.៣០០ នាក់​កំពុង​ជាប់ឃុំ​។​មនុស្ស​២០​នាក់​ផ្សេង​ទៀត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​និង​កំពុង​រត់គេចខ្លួន​៕

បាតុករ​ម្នាក់​ឈរ​ក្បែរ​របាំង​លើ​ទ្រូងផ្លូវ​អំឡុង​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​ទីក្រុង​ម៉ាន់​ដា​ឡៃ កាលពី​ថ្ងៃទី​២២ មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular