Home ព័ត៌មានអន្តរជាតិ សង្គ្រោះ​៧ នា...

សង្គ្រោះ​៧ នាក់ ស្លាប់​៤​នាក់​ក្នុង​ហេតុការណ៍​រលក​សមុទ្រ​បោក​ខ្ទប់​នាវា​ដឹក​ទំនិញ​នៅ​ហ្វីលីពីន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២១​មេសា​ថា សមាជិក​នាវិក ៧ នាក់​ដែល​បង្ខំចិត្ត​បោះបង់​ចោល​នាវា​ដឹក​ទំនិញ​របស់​ពួកគេ​បន្ទាប់​ពី​វា​ជាប់​កឿង​លើ​ច្រាំង​ក្នុងអំឡុង​​ពេល​មាន​ព្យុះ​ទី​ហ្វុងនៅ​ហ្វីលីពីន ត្រូវ​បាន​ជួយ​សង្គ្រោះ​ហើយ​សាកសព​មនុស្ស ៤ នាក់​ទៀត​ត្រូវបាន​រកឃើញ​។​

​ឆ្មាំ​សមុទ្រ​និយាយ​ថា​នាវិក​នៃ​នាវា LCT Cebu Great Ocean បាន​បោះបង់ចោល​នាវា​ដឹក​រ៉ែ​នី​កែ​ល​និង​ប្រេងម៉ាស៊ូត​ចំនួន ២.០០០ លីត្រ​មុន​ពេល​វា​កឿង​លើ​ច្រាំង​នៅ​ខេត្ត​ស៊ូ​រី​ហ្គាវ​ឌែ​ល​ណត​​កាលពី​ថ្ងៃ​ចន្ទ​។​

​មន្ត្រី​ឆ្មាំ​សមុទ្រ​ឈ្មោះ ហ្គែល​លី រ៉ូ​សា​ឡេស បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា សាកសព​សមាជិក​នាវិក​ទាំង ៤ នាក់​ត្រូវបាន​រកឃើញ​បន្ទាប់​ពី​រលក​បោក​ទើរ​លើ​ច្រាំង រីឯ ៧​នាក់​ទៀត​ត្រូវបាន​ជួយ​​សង្គ្រោះ​នៅ​តាម​តំបន់​ផ្សេងៗ​គ្នា​នៃ​ខេត្ត​ភាគ​ខាងត្បូង​មួយ​នេះ បន្ទាប់​ពី​ទើរ​លើ​ដីគោក​។​

​លោក​រ៉ូ​សា​ឡេស​និយាយ​ថា​កប៉ាល់​ដឹក​ទំនិញ​នេះ​កំពុង​ជ្រកកោន​ពី​រលក​សមុទ្រ​ធំៗ​នៅលើ​សមុទ្រ​ក្នុង​ខេត្ត​មួយ​ផ្សេងទៀត នៅពេល​ដែល​យុថ្កា​របស់​វា​បាន​ដាច់ បណ្តាល​ឱ្យ​វា​រសាត់​រហូត​កឿង​លើ​ច្រាំង​។​

​អាកាសធាតុ​នៅក្នុង​តំបន់​នេះ​មិន​អំណោយផល​ទេ​ដោយសារ​ព្យុះ​ទី​ហ្វុង​ស៊ូរី​ហ្គេ ដែល​នាំ​ខ្យល់​បក់បោក​ក្នុង​ល្បឿន ១៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ជះ​ឥទ្ធិពល​របស់​វា​ទៅ​លើ​ខេត្ត​ភាគច្រើន​នៅ​ខាងកើត​​ហ្វីលីពីន​៕

រលក​បោក​នាវា​ខ្ទប់​ច្រាំង​ខណៈ​ព្យុះ​ទី​ហ្វុង​ស៊ូរី​ហ្គេ​រំកិល​កៀក​ហ្វីលីពីន​កាលពី​ថ្ងៃទី​១៨​មេសា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular