Home ព័ត៌មានជាតិ សង្គម កូន​សត្វ​ស្ទា...

កូន​សត្វ​ស្ទាំងលលក​ពី​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ មន្ត្រី​ឧ​ទ្យា​នុ​ក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ក្រសួងបរិស្ថាន ថ្មីៗ​នេះ​បាន​ជួយសង្គ្រោះ​កូន​សត្វ​ស្ទាំងលលក​ទើបនឹង​ញាស់​ពីរ​ក្បាល ។

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​អះអាងថា កូន​សត្វ​បក្សី​ទាំងពីរ​ក្បាល​នេះ​ត្រូវបាន​ជួយ សង្គ្រោះ​ពី​ជំរុំ​កាប់​ឈើ​ខុសច្បាប់​មួយកន្លែង​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ កាលពី​អំឡុងពេល ចូលឆ្នាំ​កន្លងទៅ នេះ ។

​ប្រភព​ដដែល​បាន​អះអាងថា ត្បិតតែ​ពួកវា​នៅ​តូចៗ​មែន ប៉ុន្តែ​ពួកវា​កំពុង​សម្រប​ខ្លួន​បាន យ៉ាង​ល្អ​នៅឯ​ស្ថានីយ៍​ដោះលែង​សត្វព្រៃ​ហើយ​អាច​នឹងត្រូវ​ដោះ​លែងអោយ​ត្រលប់​ចូល ទៅ​រស់នៅ​ក្នុងព្រៃ​វិញ​នៅពេលដែល​ពួកវា​ធំធាត់​និង​អាច​សម្រប​នឹង​ជីវិត​ធម្មជាតិ​វិញ​បាន ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular