Home ព័ត៌មានជាតិ សង្គម អ្នកជំងឺ​កូ​វ...

អ្នកជំងឺ​កូ​វីដ​១៩ បាន​ទៅ​ដើរ​ផ្សារ​ត្រពាំង​ថ្លឹង នៅ​ថ្ងៃទី​១០ មេសា កន្លងទៅនេះ សូម​ប្រជាពលរដ្ឋ ធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព

ដោយៈ​សុផល / ភ្នំពេញ​៖ សេចក្តីជូនដំណឹង​រប​ស់​អនុគណៈកម្មការ ស្រាវជ្រាវ​កូ​វីដ​១៩ បានឱ្យដឹងថា​៖ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ មាន​អ្នកជំងឺ​កូ​វីដ​១៩ បាន​ទៅ​ដើរ​ផ្សារ ត្រពាំង​ថ្លឹង ដែលមាន​ទីតាំង ស្ថិតនៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​។​

​ដូច្នេះ​អនុគណៈកម្មការ ស្រាវជ្រាវ​កូ​វីដ​១៩ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែល​បាន ទៅកាន់ ផ្សារ​ត្រពាំង​ថ្លឹង សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់​តាមដាន សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង មាន​ហានិភ័យ​នេះ​។​

​ដោយឡែក​មាន​ករណី​មួយទៀត អ្នកជំងឺ​កូ​វីដ​១៩ បាន​ទៅ​ទទួល​សេវា​ព្យាបាល នៅ​បន្ទប់​ព្យាបាល​ជម្ងឺ អនុវត្ត​រាជធានី ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ១៤​គ ផ្លូវ​លេខ ២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ប្រជាពលរដ្ឋ ដែល​បាន​ទៅប្រើ​ប្រាស់​សេវា និង​អ្នកមាន​ទំនាក់ទំនង ជាមួយ​បុគ្គលិក នៅ​បន្ទប់​ព្យាបាល​ជម្ងឺ អនុវត្ត​រាជធានី ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០២១ សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង មាន​ហានិភ័យ​នេះ​។​

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular