Home ព័ត៌មានសំខាន់ៗ ការបោះឆ្នោត​ជ...

ការបោះឆ្នោត​ជ្រើសរើស សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៥ កក្កដា

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង ថា ការបោះឆ្នោត លើក​ទី​១ ដើម្បី​ជ្រើសរើស សមាជិក​ក្រុមប្រឹក្សា ក្រុង​បូកគោ នៃ​ខេត្ត កំពត ត្រូវធ្វើឡើង នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ។ នេះ​បើ​យោងសេចក្តី​សម្រេច​របស់ រាជរដ្ឋាភិបាល​កម្ពុជា លេខ ៤៧ សសរ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការប្រកាស កាលបរិច្ឆេទ នៃ​ការបោះឆ្នោត លើក​ទី​១ ដើម្បី​ជ្រើសរើស ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត​។​

​យោងតាម​អនុក្រឹត្យ​របស់ រាជរដ្ឋាភិបាល​កម្ពុជា លេខ ៦៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការកំណត់​ចំនួន សមាជិក​ក្រុមប្រឹក្សា ក្រុង​បូកគោ នៃ​ខេត្តកំពត សម្រាប់​អាណត្តិ​ទី​១ មាត្រា​១ “ ត្រូវបាន​កំណត់​ចំនួន សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត សម្រាប់​អាណត្តិ​ទី​១ មាន​ចំនួន ១៣ នាក់ ដោយ​អនុលោម តាម​មាត្រា ១៨ ថ្មី នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ” ។​

​គ​.​ជ​. ប បាន​បន្តថា ការបោះឆ្នោត​ជ្រើសរើស សមាជិក​ក្រុមប្រឹក្សា ក្រុង​បូកគោ មាន​អ្នកបោះឆ្នោត​សរុប​ចំនួន ១៧ រូប ជា​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​មុខតំណែង​នៃ​សង្កាត់ ចំនួន ៣ រួមមាន​៖
– សង្កាត់​បឹង​ទូក មាន​អង្គ​បោះឆ្នោត​ចំនួន ៥​រូប​
– សង្កាត់​កោះ​តូច មាន​អង្គ​បោះឆ្នោត​ចំនួន ៥​រូប​
– សង្កាត់​ព្រែក​ត្នោត មាន​អង្គ​បោះឆ្នោត​ចំនួន ៧​រូប​

​យោងតាម​មាត្រា ១៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តីពី វិសោធនកម្ម នៃ​ច្បាប់​នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមាន​ក្រុម ប្រឹក្សា របស់ខ្លួន ដែល​ត្រូវបាន ជ្រើសរើស​ឡើង តាម​ការបោះឆ្នោត​អសកល ស្របតាម នីតិវិធី ដែល​កំណត់ ដោយ​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុម​ប្រឹ ក្សា ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ដែល​ហៅ​កាត់​ថា “ ក្រុមប្រឹក្សា​” ។​

​សូមបញ្ជាក់ថា ក្រុង​បូកគោ នៃ​ខេត្តកំពត គឺជា​ក្រុង​ដែល​ទើបតែ​បង្កើត​ថ្មី ដោយ​អនុក្រឹត្យ របស់ រាជរដ្ឋាភិបាល​កម្ពុជា លេខ ៣៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular