Home ព័ត៌មានអន្តរជាតិ កម្មវិធី​ថ្មី...

កម្មវិធី​ថ្មី​របស់ Facebook អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បង្កើត ចែករំលែក និង​រីករាយ​ ​ជាមួយ​មាតិកា​ប្រកបដោយ​គុណភាព​«​សំឡេង​»

ដោយៈ​សុផល/​ភ្នំពេញ​៖ ការនិយាយ​រៀបរាប់​អំពី​រឿងរ៉ាវ​អាចជួយ​មនុស្ស​ឱ្យ​បង្កើត​ទំនាក់ទំនង ហើយ​យើងទាំងអស់គ្នា​មាន​រឿងរ៉ាវ​ជាច្រើន​ដើម្បី​ចែករំលែក​ជាមួយ​មិត្តភក្តិ និង​សហគមន៍​របស់​យើង និង​ជាមួយ​ពិភពលោក​ផងដែរ​។ហេតុ​ដូច្នេះហើយបានជា​បទពិសោធន៍​នៃ​គុណភាព​សោត ទស្សន៍ ឬ «​សំឡេង​» មាន​សារៈសំខាន់​ខ្លាំង ជាពិសេស​ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​បាន ខណៈ​រក្សា​គម្លាត​សុវត្ថិភាព​។​

​គុណភាព​សំឡេង​ល្អ​ធ្វើឱ្យ​អ្នកទទួលបាន​អារម្មណ៍ ហាក់ដូចជា​ស្ថិតនៅក្នុង​បន្ទប់​ជាមួយ​មិត្តភក្តិ គ្រួសារ និង​អង្គុយ​ញ៉ាំ​អាហារ​រួមគ្នា​ដូច្នេះ​ដែរ បើទោះជា​អ្នក​នៅ​ឆ្ងាយ​ពីគ្នា​ក្តី​។​​បន្ទាប់ពី​ឃើញ​ការ កើនឡើង​នៃ​មាតិកា​ជា​សំឡេង​លើ​កម្មវិធី​នានា ដូចជា​មាតិកា​ហៅ​ជា​សំឡេង និង​មាតិកា​សារ​ជា​សំឡេង​លើ​កម្មវិធីWhatsAppនិងMessengerក្រុមហ៊ុនFacebookបានសម្រេច​ដាក់​ដំណើរកា រ​កម្មវិធី​ពិសេស​ថ្មីៗ (New features) ដើម្បី​ធ្វើឱ្យ​សារ​ជា​សំឡេង​កាន់ តែ​ងាយស្រួល​ក្នុងការ​ថតចម្លង​ទុក​។

​ដើម្បី​ធ្វើឱ្យ​ការផ្ញើ​សារ​ជា​សំឡេង​កាន់តែ​មាន​ភាព​រីករាយ ក្រុមហ៊ុន Facebook ក៏​នឹង​បន្ថែម​កម្មវិធី​នានា ដូចជា​កម្មវិធី គ្លី​ប​សំឡេង ដែល​អាច​ផ្ញើ​ទៅកាន់​មិត្តភក្តិ របស់​ពួកគេ ជាមួយនិង​កម្មវិធី sound effect ជាច្រើន​ដូចជា ដូចជា​សំឡេង​ចង្រិត​យំ និង ឃ្លា​នៃ​ទំនុកច្រៀង​ល្បីៗ​ជាដើម​។​

​ក្រុមហ៊ុន Facebook បាន​វិនិយោគ​លើ​បច្ចេកវិទ្យា​សោតទស្សន៍​ក្នុង​វិសាលភាព​ធំធេង ដើម្បី​ពង្រឹងគុណភាព​សំឡេង ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដាក់​ចំណងជើង​មាតិកា ការបកប្រែ​សារ​សំឡេង និង​គុណភាព​សំឡេង​ខ្ពស់បំផុត ដោយមាន​គោលដៅ​ធ្វើឱ្យ​គុណភាព​សំឡេង ឮ​ច្បាស់​បែប​ធម្មជាតិ ដូច្នេះ​អ្នកប្រើប្រាស់ អាច​ទទួលបាន​បទពិសោធ​កាន់តែច្រើន​ពី​ការប្រើប្រាស់ បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ពួកគេ​។​

​កម្មវិធី​ថ្មីៗ​មួយចំនួន​ដែល​ក្រុមហ៊ុន Facebook នឹងដាក់​ដំណើរការ​សម្រាប់​អ្នកប្រើប្រាស់​របស់ ខ្លួន រួមមាន ស្ទូ​ឌី​យោ​សំឡេង (Sound Studio) សម្រង់​សំឡេង (Soundbites) បន្ទប់​សោត ទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់ (Live Audio Rooms) និង​ផត​ខាស​ត៍ (Podcast)​។​

​ស្ទូ​ឌី​យោ​សំឡេង​របស់​ក្រុមហ៊ុន Facebook កំពុង​នាំយក​មុខងារ​អាជីព​ស​ម្រា​ប់​មនុស្ស​រាល់គ្នា រួមទាំង​បច្ចេកវិទ្យា​ផ្សេងៗ ដូចជា​ការ​បំ​លែង​ពី​សំដី​ទៅជា​អត្ថបទ ការ​បំ​លែង​សំឡេង​ជាដើម​។ អ្នកប្រើប្រាស់​នឹង​អាច​ប្រើ​តន្ត្រី​ពី​បណ្តុំ​សំឡេង (Sound Collection) របស់​ក្រុមហ៊ុនFacebook ធ្វើជា​សំឡេង​ផ្ទៃ​ខាងក្រោយ (background sound) នៃ​សាច់រឿង​របស់​ពួកគេ ហើយ​អាច​លាយ​សំឡេង បញ្ចូល​គ្នា ពោល​គឺជា​បណ្តុំ​ដែល​កើនឡើង​នៃ​កម្មវិធី sound effects កម្មវិធី voice effects និង​កម្មវិធី filters​។

​កម្មវិធី​ទាំងនេះ​នឹង​អាចឱ្យ​អ្នកប្រើប្រាស់​បង្កើត​សម្រង់​សំឡេង គ្លី​ប​សំឡេង​ខ្លីៗប្រកបដោយភាព​ ច្នៃប្រឌិត សម្រាប់​ការចាប់យក​រឿង​ខ្លីៗ​ដែល​គួរឱ្យ​ចាប់អារម្មណ៍ កំប្លែង គ្លី​ប​ជំរុញ​ទឹកចិត្ត​គ្លី​ប​កំណាព្យ​និង​អ្វីៗ​ផ្សេងទៀត​ជាច្រើន​ដែល​យើង​ស្រ​ម៉ៃ​មិន​ដល់​។​ក្រុមហ៊ុន​Facebook​នឹង​ចាប់ ផ្តើម​ធ្វើតេស្ត​សម្រង់​សំឡេង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ជាមួយនឹង​អ្នកបង្កើត​មាតិកា​មួយ ចំនួន និង​ធ្វើឱ្យ​ផលិតផល​នេះ​កាន់តែ​ប្រសើរឡើង​មុនពេល​ដាក់ឱ្យ​មនុស្ស​គ្រប់គ្នា​ប្រើប្រាស់​។​

​ក្នុង​រយៈពេល​ពីរ​បី​ខែ​ខាងមុខ​អ្នកប្រើប្រាស់​គ្រប់គ្នា​ក៏​នឹង​អាច​ស្តាប់​ផត​ខាស​ត៍​(Podcast)​ដោយ ផ្ទាល់​នៅលើ​FacebookApp​ផងដែរ​និង​អាច​ស្វែង​រកបាន​យ៉ាង​ងាយស្រួល​នូវ​កម្មវិធី ផត​ខាស​ត៍​ថ្មីៗនិង​ព្រឹត្តិការណ៍​នានា​ដោយ​ផ្អែកលើ​ចំណាប់អារម្មណ៍​របស់​ពួកគេបញ្ចេញមតិយោបល់​ចំពោះ​ព្រឹត្តិការណ៍​ទាំងនោះ និង​ណែនាំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​នានា​ទៅកាន់​មិត្តភក្តិ​។ អ្នកបង្កើត​ផត​ខាស​ត៍ នឹង​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ស្តាប់​ថ្មីៗ ដោយផ្ទាល់​នៅក្នុង Facebook App​។​

​លោកស្រី Fidji Simo ប្រធាន​ផ្នែក Facebook App បាន​មានប្រសាសន៍ថា​៖ «​យើង​គិតថា​មានការ​ផ្លាស់ប្ដូ​ដ៏​អស្ចារ្យ​ជាច្រើន​នឹង​កើតឡើង ក្នុង​កម្មវិធី​មាតិកា​សំឡេង និង​ភាពស្របគ្នា​នៃ​អត្ថបទ សោតទស្សន៍ និង​វីដេអូ​។ ឧទាហរណ៍ ជាមួយនឹង​កម្មវិធី Live Audio អ្នកបង្កើត​មាតិកា​នឹង អាច​ប្រែក្លាយ​ការសន្ទនា​ដែល​កំពុង​ផ្សាយ​បន្ត​ផ្ទាល់ ទៅជា​កម្មវិធី​ផត​ខាស​ត៍​សម្រាប់​មនុស្ស​គ្រប់គ្នា ស្តាប់​នៅពេល​ក្រោយ​។ យើង​ក៏​ចង់​ផ្តល់ជូន​អ្នកបង្កើត​មាតិកា និង​អ្នកគាំទ្រ​នូវ​ឧបករណ៍​នានា ដើម្បី​ចែករំលែក​ការដកស្រង់​ល្អៗ ពី Live Audio ឬ​កម្មវិធី​ផត​ខាស​ត៍​ផងដែរ ហើយ​ចេញ ផ្សាយ​ការ ដកស្រង់​ទាំងនេះ​ជា​សម្រង់​សំឡេង​ដើម្បី​ជម្រុញឱ្យមាន​ការពិភាក្សា​បន្ថែមទៀត​។ លើសពីនេះ​ទៀត យើង​នឹង​ផ្តល់ជូន​មាតិកា​ដាក់​ចំណងជើង (Caption) ចំពោះ​បទពិសោធន៍​សំឡេង​ទាំងនេះ ដើម្បី​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់គ្នា​អាច​ចូល​យកបាន​។​»

​ក្រុមហ៊ុន Facebook ក៏​នឹង​ចាប់ផ្តើម​ធ្វើតេស្ត​កម្មវិធី Live Audio Rooms ដែលជា​កម្មវិធី មួយ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​សហ​គន៍ ដើម្បី​លើកឡើង​អំពី​ប្រធានបទ ដែល​ពួកគេ​ចង់ ពិភាក្សា ដែល​នឹង​អាច​ដាក់ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ទៀត​។ ក្រុម​អ្នកបង្កើត​មាតិកា នឹងធ្វើ តេស្ត Live Audio Rooms in Groups ដែល​អាចដាក់​ដំណើរការ​សម្រាប់​មនុស្ស ១,៨​ពាន់​លាន​នាក់ ដែល​ប្រើប្រាស់ Groups រៀងរាល់ខែ និង​សហគមន៍​អ្នកប្រើប្រាស់ Facebook សកម្ម រាប់​សិន​លាន​នាក់​។ មាតិកា​កម្មវិធី​ថ្មី​នេះ​ក៏​នឹងដាក់​ដំណើរការ​នៅលើ Messenger ផង ដែរ​។​

​ព័ត៌មាន​កាន់តែ​ចាប់អារម្មណ៍​ជាង​នេះនោះ​គឺថា អ្នកបង្កើត​មាតិកា​អាច​រកប្រាក់​កម្រៃ​បាន​ពី​ការ ប្រឹងប្រែង​របស់​ពួកគេ​។នៅពេល​កម្មវិធី Audio Live Rooms ដាក់​ដំណើរការអ្នកគាំទ្រ​នឹង​អាច ​គាំទ្រ​ដល់​អ្នកបង្កើត​មាតិកា និង​បុគ្គល​ល្បីឈ្មោះ​ដែល​ពួកគេ​ចូលចិត្ត ឬ​ឧបត្ថម្ភ​ប្រាក់ ដើម្បី​បុព្វ​ហេតុដែល​ពួក​យកចិត្តទុកដាក់​លើ​។ ដើម្បី​ចាប់ផ្ដើម​កម្មវិធី Soundbites ក្រុមហ៊ុន Facebook នឹង​បង្កើត​មូលនិធិ Audio Creator Fund ដើម្បី​គាំទ្រ​អ្នកបង្កើត​មាតិកា​សោតទស្សន៍ដែល​កំពុង​ លេចធ្លោ និង​ទទួលយក​មតិយោបល់​ចំពោះ​បទពិសោធ​ផលិតផល​ថ្មី​នេះ​។​

​អ្នកនាង Fidji Simo បាន​ថ្លែងថា​៖ «​យើង​មើលឃើញ​យូរ​មក​ហើយពី​ថាមពល​នៃ​ភាព​ច្នៃប្រឌិត​ត្រូវបានបញ្ចេញពេលដែល​អ្នកបង្កើត​ឧបករណ៍​កម្មវិធី​ផលិតនិង​កែស​ម្រូ​ល​ដ៏​មាន​ឥទ្ធិពលហើ យអាច​យកមក ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ និង​ងាយស្រួល​ប្រើ ហើយ​ជាមួយ​កម្មវិធី​សុវត្ថិ ភា ព និង​ការការពារ ឯកជន​ភាព នឹង​អនុញ្ញាតឱ្យ​ពួកគេ​ទទួលបាន​បទពិសោធន៍​នៃ​ពិភពលោក​ថ្មី​។​តាមរយៈ​ការនាំយក​ភាព​អស្ចារ្យ​នេះ​នៃ​កម្មវិធី​មាន​តិ​កា​សំឡេង​យើង​កំពុង​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​មធ្យោបាយ​ថ្មី​មួយ ដើម្បីឱ្យ​ពួកគេ​បញ្ចេញយោបល់​បន្ថែម​នូវ​យោបល់​ដែល​ពួកគេ​តែង​តែង​បញ្ចេញ​។​»

សូម​ចុច​ទីនេះ ដើម្បី​ស្តាប់​កម្មវិធី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​មួយចំនួន​របស់​ក្រុមហ៊ុន Facebook (​ជា​ភាសា​អង់គ្លេស​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular