Home ព័ត៌មានជាតិ សន្តិសុខ បុរស​ខ្មែរ​អ៊...

បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់ គិត​ខ្លី ដុត​ខ្លួនឯង ឆេះ​រហូតដល់​ស្លាប់​

ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ បុរស​ជនជាតិខ្មែរ​អ៊ីស្លាម​ម្នាក់បានធ្វើ​អត្ត​ឃា​ត្ត ដោយ​វី​ធីដុត​ខ្លួនរហូតដល់​ស្លាប់ដោយ​មិនដឹង​ពី​មូលហេតុនៅឡើយ ។​

​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ករណី​មនុស្ស​ធ្វើអត្តឃាត (​ដុត​សម្លាប់​ខ្លួនឯង​) មួយ​បានកើត ឡើង នៅ​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ៨​និង​៥០​នាទី នៅ​ចំណុច​ភូមិបន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច បាន​បន្តថា អត្តឃាត​ជន ឈ្មោះ ចាន់ ប៊ិន (​ហៅ ម៉ាត់​លី​) អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​កន្លែងកើតហេតុ បាន​ដុត​សម្លាប់​ខ្លួនឯង នៅក្នុង​ផ្ទះ បណ្ដាល​ឲ្យ​ឆេះ​ស្លាប់ នៅនឹងកន្លែង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular