Home ព័ត៌មានអន្តរជាតិ ក្រុម​តា​លី​ប...

ក្រុម​តា​លី​បង់ វាយប្រហារ​សណ្ឋាគារ​នៅ​ប៉ា​គី​ស្ថាន​ដែល​ទទួល​ឯកអគ្គរដ្ឋទូត​ចិន​

​ប្រែ​សម្រួលៈ​វាសនា​៖​ការផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​កាលពី​ថ្ងៃ​ពុធ បាន​បំផ្លាញ​តំបន់​ចត​រថយន្ត​នៅ​សណ្ឋាគារ​ប្រណិត​មួយ​ក្នុង​ទីក្រុង​កេតា​របស់​ប៉ាគី​ស្ថាន ដោយ​សម្លាប់​មនុស្ស​៤​នាក់​និង​របួស​១១​នាក់​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប៉ា​គី​ស្ថាន​បាន​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​នេះ តែ​លោក​មិន​បាន​នៅក្នុង​សណ្ឋាគារ​ទេ​ក្នុងពេល​ផ្ទុះ​គ្រាប់បែក នេះ​បើ​តាម​ការ​អោយដឹង​ពី​រដ្ឋមន្ត្រីម​ហា​ផ្ទៃ​ប៉ា​គី​ស្ថាន លោក សេក​​រ៉ា​ស៊ីដ អា​ម៉ា​ត​។​

​មន្ត្រី​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា ឯកអគ្គរដ្ឋទូត​ចិន​មិន​បាន​រងរបួស​អ្វី​ទេ​។​

​នាយ​ប៉ូលិស​ម្នាក់​បាន​និយាយថា « ការផ្ទុះ​មួយ​បាន​កើត​ឡើង​នៅ​តំបន់​ចត​រថយន្ត​ក្នុង​សណ្ឋាគារ Serena Hotel​។​មនុស្ស​១១​នាក់​រងរបួស និង​៤​នាក់​ស្លាប់​»​។​

​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន បាន​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ដោយ​អ្នកនាំពាក្យ​បាន​និយាយថា​«​វា​ជា​ការវាយប្រហារ​អត្តឃាត​មួយ ដែល​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​របស់​យើង​​ប្រើ​រថយន្ត​ដាក់​រំសេវ​ផ្ទុះ​ពេញ​»​។​

​ឯកអគ្គរដ្ឋទូត​ចិន​លោក ណុង រ៉ុង មុន​នេះ​ក្នុង​ថ្ងៃកើតហេតុ បាន​ជួបប្រជុំ​ជាមួយ​អភិបាលខេត្ត​បា​ឡូ​ជី​ស្ថាន​នៅក្នុង​ទីក្រុង​កេតា​។​

​សណ្ឋាគារ​រង​ការវាយប្រហារ​នៅជាប់​នឹង​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​និង​អាគារ​សភា​ខេត្ត​។​កេតា ជា​រដ្ឋធានី​របស់​ខេត្ត​សំបូរ​រ៉ែ បា​ឡូ​ជី​ស្ថាន ដែល​មាន​ព្រំដែន​ជាប់​អ៊ីរ៉ង់​និង​អា​ហ្វ​ហ្គានី​ស្ថាន ដែល​ជា​ទីតាំង​បះបោរ​​កំរិត​ទាប​តាំងពី​យូរ​មក​ហើយ​ដោយ​ពួក​ជាតិនិយម​មូលដ្ឋាន ដែល​ចង់បាន​ចំណែក​ប្រភពធនធាន​ក្នុង​តំបន់​។​

​ខេត្ត​នេះ​ក៏​ជា​ជម្រក​នៃ​កំពង់ផែ​ទឹក​ជ្រៅ​Gwadar ដែល​ជា​ផ្នែក​សំខាន់​ចំពោះ​ការវិនិយោគ​តំលៃ​៦៥​ពាន់​លាន​ដុល្លារ​ក្នុង​របៀង​សេដ្ឋកិច្ច​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​។​

​វា​មិន​ច្បាស់​ថា​តើ​ឯកអគ្គរដ្ឋទូត​និង​គណៈប្រតិភូ​ចិន​ជា​គោលដៅ​នៃ​ការវាយប្រហារ​នេះ​ដែរ​ឬ​អត់​តែ​ជនជាតិ​ចិន​និង​ផលប្រយោជន៍​ចិន​តែង​រង​ការវាយប្រហារ​ពី​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​និង​បួ​ក​​បះបោរ​ជាតិនិយម​៕

​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​ចេញមក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ តែ​មិនដឹងថា​តើ​គណៈប្រតិភូ​ចិន​ជា​គោលដៅ​ដែរ​អត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular