ការដ្ឋាន​ខុន​ដូ​មួយកន្លែង​ដាច់​កន្ត្រក​យន្ត​សង្កត់​លើក​ម្មករ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់

1195
ចែករម្លែក
  • 44
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះ​អកុសល​មួយ​បានកើត​ឡើង​នៅ​សំណង់​ខុន​ដូ​មួយកន្លែង​ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​គោក​ចំបក់​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​ជួប​ឧបទ្ទវហេតុ​ដាច់​ខ្សែកាប​កន្ត្រក យន្ត​តាំងពី​ជាន់​ទី​១០​មក​សង្កត់​លើក​ម្មករ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​៦ ខែឧសភា តែ​ម្ចាស់​ការដ្ឋាន​ពុំបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង ។​លុះ​រក​ផ្លូវ​ដឹក​សព​ចេញ​មិនឃើញ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នៅ​ម៉ោងជាង​១២​ថ្ងៃ​ដដែល ។​

ការដ្ឋានខុនដូដែលដាច់កន្រ្តកយន្តសង្កត់មនុស្សស្លាប់

​ម្ចាស់​ការដ្ឋាន​ពុំ​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ចូល​ទេ​។​ជនរងគ្រោះ​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ដែរ​ដោយ​គ្រាន់តែ​ដឹងថា​ជា​កម្មករ​បម្រើ​ការងារ ក្នុង​ការដ្ឋាន​ខុន​ដូ​ខាងលើ​។​សព​មាន​សភាព​សំប៉ែត​ដូច​ចេក ចៀន ។​នេះ​បើតាម​អ្នក​ការដ្ឋាន​បង្ហើប​ប្រាប់​។​

​តាម​ព័ត៌មាន​ពី​កម្មករ ធ្វើ​ការងារ​ក្នុង​ការដ្ឋាន​ខាងលើ តែ​មិន​ច្បាស់​ការណ៍ បាន​ឲ្យ​ដឹងថា មុន​កើត ហេតុ​មាន​កម្ម​ករ​បាន​ឡើងទៅ​ធ្វើការ​ងារ​នៅ​ជាន់​ទី​១០​តាម​កន្ត្រក​យន្ត​រួចហើយ​ជនរងគ្រោះ​ឈរ​រងចាំ​កន្ត្រក​ចុះ​មកវិញ​ពេលដែល​បញ្ជា​ឲ្យ​កន្ត្រក​ចុះមក​ក្រោម​ស្រាប់តែ​ដាច់​ខ្សែកាប​ធ្លាក់​មក​សង្កត់​លើ ជនរងគ្រោះ​តែម្តង ៕​មន​

សពជនរងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម