ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ពិតជា​មានការ​ឃាត់ខ្លួន​ផ្កាយ​ពីរ​យោធា​ម្នាក់​ឈ្មោះ ស៊ុំ ពៅ ប្រាកដ​មែន​កាលពី​យប់​ថ្ងៃទី​២១​ខែមេសា​ពាក់ព័ន្ធ​ដឹកជញ្ជូន​ជនជាតិ​ចិន​។​

​លោក​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​នេះ​ថា ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ​បន្ថែម​។​

លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ជាអនុប្រធានក្រុមការ ងារស្រាវជ្រាវយោធាយុទ្ធសាស្ត្រយោធា អគ្គ​បញ្ជាការដ្នាន។

ចំណែកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថាបុគ្គលឈ្មោះ ស៊ុំ ពៅ នេះ គឺធ្វើតាមច្បាប់ទៅ ខ្ញុំមិនយោគយល់ទេ

​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​២១​ខែមេសា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក ស៊ុំ ពៅ ពីបទ​ដឹកជញ្ជូន​ជនជាតិ​ចិន​ចំនួន​២៨​នាក់​ទៅ​ខេត្តស្វាយរៀង​បំពាន​នឹង​បំរាម​របស់​រាជរដ្ឋាភិបាល​។​មិន​ការ​បញ្ជាក់​​​លំអិត​អំពី​ដំណើរ​រឿងនេះ​ទេ​៕​សរន​