ដោយ​:​ស​រិ​ទ្ធ​,​បូកគោ​/​កំពត​:​សាលាដំបូង​ខេត្តកំពត នៅ​ថ្ងៃទី​២២ ខែមេសា​នេះ​បានចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន ចំនួន​១៤​នាក់​ដែល​លួច​ឆ្លងដែន​ពី​ខេត្តកំពត​មក​រាជធានី​ភ្នំពេញ​ដោយ​បន្លំ​ជិះ​នៅក្នុង​រថយន្ត​ដឹកទំនិញ​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​គួររំលឹកថា កម្លាំង​នគរបាល​ខេត្តកំពត​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០ ខែមេសា​បាន​បង្ក្រាប​ជនជាតិ​ចិន​១៤​នាក់ ដែល​បម្រុង​ធ្វើដំណើរ​ឆ្លងកាត់​ខេត្តកំពត​ទៅ​រាជធានី​ភ្នំពេញ​ដោយ​បន្លំ​ជិះ​ក្នុង​រថយន្ដ​ដឹក​ជំ​និ​ញ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​កម្លាំង​ប្រចាំការ​នៅ​គោល​ព្រំប្រទល់​ខេត្តកំពត​និង​ខេត្តតាកែវ​បាន​ឃាត់​រថយន្ត​មួយគ្រឿង នៅ​ភូមិ​អង្គ​ឃ្លៃ ឃុំ​ត្រ​ម៉ែង ស្រុក​ឈូក ដែល​បាន​រត់ពន្ធ​ដឹក​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ពី​ខេត្ត​ព្រះសីហនុ​ដោយ​ធ្វើ ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្លងកាត់​តាម​ភូមិសាស្ត្រ នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក​។​រថយន្ដ​នោះ​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់​ផ្លាកលេខ​ភ្នំពេញ​2AH-0465​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា តាម​ការសួរនាំ​ជំហាន​ដំបូង ពួកគេ​ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ​ហើយ​ក្នុង គោលដៅ​ទៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ដ​ខាងលើនេះ បិទបាំង​កេស​ស្នោ​នៅ​ជុំវិញ​កញ្ចប់​ដើម្បី បន្លំ​ភ្នែក​សមត្ថកិច្ច​ថា​ជា​រថយន្ដ​ដឹក​គ្រឿង​សមុទ្រ​៕​សរន​