Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៖​ពាក់ព័ន្ធ​បញ្ហា​មី​យ៉ាន់​ម៉ា​កម្ពុជា​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​ជាថ្មី​នៅ​ចំពោះមុខ​មេ​ដឹក​នា​អាស៊ាន​ទាំងអស់​ថា​កម្ពុជា​ប្រកាន់ ខ្ជាប់​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។​ក៏ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​សង្កត់ធ្ងន់ថា​ក្នុងនាម​ជា​សមាជិក​នៃ​គ្រួសារ​អាស៊ាន​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ ចូលរួម​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ត្រឡប់​ទៅរក​ភាព​ប្រ​ក្រី​ឡើងវិញ​ក្នុងតួនាទី​និង​តាម​ទម្រង់​ណាមួយ​ដែល​អាចធ្វើ​ទៅបាន​អនុ​លាម​តាម​គោលការណ៍​អាស៊ាន​ហើយ​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន ។

​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រៅផ្លូវការ​នាទី​ស្នាក់ការ​ថ្មី​នៃ​លេខាធិការ​អាស៊ាន​ក្នុង​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​រសៀល​ថ្ងៃទី​២៤​មេសា​នេះ​បណ្តា​មេដឹកនាំ​អាស៊ាន បាន​ពិភាក្សាគ្នា​យ៉ា​ផុសផុល​ទៅលើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែលជា​ក្តីបារម្ភ​រួម ជាពិសេស​ការវិវត្ត​ថ្មីៗ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។ មេដឹកនាំ​អាស៊ាន​បាន​ឈានទៅ​ទៅ​សំរេស បាន​នូវ​ចំណុចរួម​គួរ​ឲ្យ​កត់សំគាល់​អំពី​ជំហាន​ដ៏​មាន​សារៈសំខាន់​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​បង្កើតឡើង​នូវ​កិច្ចសន្ទនា​ប្រកបដោយ​ស្ថា ប​នា​និង​ជា​បណ្តើរៗ​ឆ្ពោះទៅកាន់​ដំណោះស្រាយ​ប្រកបដោយ​សន្តិភាព​និង​ការរួបរួម​ជា​យូរអង្វែង​និង​ត្រឡប់​ទៅរក​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​និង​ប្រកបដោយ​សន្តិ ភាព ។ ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​គូសបញ្ជាក់​អំពី​សារ​:​សំខាន់​នៃ​តម្រូវការ​ស្តារឡើងវិញ​ឲ្យ​បាន​ឆាប់​នូវ​បរិយាកាស​ស្ថេរភាព​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​សុខុមាលភាព​របស់ ប្រជាជន ។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ទៅកាន់​មេដឹកនាំ​អាស៊ាន​ថា​កម្ពុជា​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។​សម្តេច​បន្តថា​ក្នុងនាម​ជា​គ្រួសារ​អា​ស៊ា ន​តែមួយ​កម្ពុជា​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ដែល​កាន់​តែមាន​សភាព​ស្រួចស្រាល​និង​ស្មុ​គ្រ​ស្មាញ​គួរ​ឲ្យ​ព្រួយបារម្ភ ។​ជាមួយគ្នានេះ​កម្ពុជា គាំទ្រ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​កាលពី​ថ្ងៃទី​១​ខែ​កុ​ម្ភះ ២០២១ និង ក្រោយពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ថ្ងៃទី​២​ខែមីនា ២០២១ ដែល​អំពាវនាវ​ឲ្យ​គ្រប់ ភាគី​រក្សា​ការអត់ធ្មត់​ចៀសវាង​អំពើ​ហឹ​ង្សា​និង​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​៖​កម្ពុជា​គាំទ្រ​ដល់​តួនាទី​សម្របសម្រួល​របស់​ប្រធាន​អាស៊ាន​ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន​និង​សមាជិក​អាស៊ាន​ផ្សេងទៀត​ដែល​អាច​ដើរតួ នាទី​ជា​បេសកជន​ពិសេស​របស់​អាស៊ាន​ក្នុងការ​បង្កើត​បរិយាកាស​អនុគ្រោះ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ចរចា​ប្រកបដោយ​លក្ខណ​:​ស្ថាបនា​ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​វិបត្តិ​និង ទប់ស្កាត់​កុំ​ឲ្យ​ស្ថានការណ៍​ធ្លាក់​កាន់តែ​ដុនដាប​ពោលគឺ​យើង​អាច​ពិចារណា​ប្រើ​យន្តការ​អាស៊ាន​ត្រីភាគី (ASEAN Troika)​ដើម្បី​ជួយ​សម្របសម្រួល​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី ជំរុញ​ការចរចា​ដោយ​ស្ងាត់ៗ​រវាង​ភាគី​ពាក់ព័ន្ធ​។​ផ្ទុយទៅវិញ​បើ​មាន​ការជួយ​សម្របសម្រួល​នោះ​ភាគី​ដែល​កំពុង​ប្រឈមមុខ​ដាក់គ្នា​អាច​ងាក​មករក​ការដោះស្រាយ​ដោយ​សន្តិ វិធី​វិញ​ពោលគឺ​គ្មាន​ភាគី​ណា​ចង់ឃើញ​ការបង្ហូរ​ឈាម​និង​បាត់បង់​ជីវិត​ប្រជាជន​នោះទេ ។

​សម្តេច​តេ​ជោ​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​៖«​ក្នុងនាម​ជា​សមាជិក​នៃ​គ្រួសារ​អាស៊ាន​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងទៀត​ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ត្រឡប់​ទៅរក​ភាព​ប្រ​ក្រី​ឡើងវិញ​ក្នុងតួនាទី​និង​តាម​ទម្រង់​ណាមួយ​ដែល​អាចធ្វើ​ទៅបាន​អនុ​លាម​តាម​គោលការណ៍​អាស៊ាន​ហើយ​គ្រប់ភាគី​ទាំងអស់​អាច​ទទួលយក​បាន​»​។

​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​លើកលែងតែ​ប្រធានាធិបតី​ហ្វីលីពីន នាយករដ្ឋមន្ត្រី​ឡាវ នាយករដ្ឋមន្ត្រី​ថៃ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រៅ​ផ្លូវ ការ​នៅ​ទីក្រុង​ហ្សា​ការ​តា​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក យូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​និង ព្រះ​ចៅ​ស៊ុ​លត​ង់​នៃ​ប្រទេស​ប្រុយ ណេ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ។ សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​ក្រៅផ្លូវការ​នេះ​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង ហ្លេ​ង ប្រមុខ យោធា​មី​យ៉ាន់​ម៉ា​។​របៀប​វារ​:​សំខាន់ៗ​ចំនួន​៣​រួមមាន​ទី​១.​ការកសាង​សហគមន៍​អាស៊ាន​,​ទី​២.​ទំនាក់ទំនង​ខាងក្រៅ​និង​ទី​៣.​ការផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​។​

​ដូចគ្នា​នឹង​បណ្តា​មេដឹកនាំ​អាស៊ាន​សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​ក្រៅផ្លូវការ​ដោយបាន​ធ្វើការ​គូសបញ្ជាក់​ថា​ការរៀបចំ​ទស្សនវិស័យ​សហគមន៍​អា ស៊ាន​ក្រោយ​ឆ្នាំ ២០២៥ ។ សម្តេច​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទៅមុខ​ក្នុង​កិច្ចប្រឹងប្រែង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​អនុវត្ត​ការងារ​និង​ការដាក់ចេញ​នូវ​លក្ខខណ្ឌ​ប្រតិបត្តិ​សម្រាប់ ការចាត់តាំង​ក្រុមការងារ​ជាន់ខ្ពស់​ដើម្បី​រៀបចំ​ទស្សនវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ ខណ​:​ដែល​យើង​បន្ត​ខិតខំ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ទស្សនវិស័យ​សហ គម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ ទោះបី​មាន​បញ្ហា​កូ​វីដ​-១៩​។

​លើ​ការរក្សា​សន្តិភាព​សន្តិសុខ​និង​វិបុលភាព​តំបន់ស​ម្តេច​តេ​ជោ​បាន​ថ្លែងថា​ការរក្សា​សាមគ្គីភាព​នឹង​បន្ត​ពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន​មាន​សារ​:​សំខាន់​ស្លាប់​រស់​ពុំ​នោះទេ​ការ កសាង​សហគមន៍​អាស៊ាន​មិនអាច​បន្តទៅ​មុខ​បានឡើយ ។​ក្នុងពេល​ចំពោះមុខ​នេះដែរ​អាស៊ាន​ត្រូវតែ​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​ដើម្បី​អនុវត្ត​ឲ្យ​បាន ជោគជ័យ​នូវ​ផែនការ​សកម្មភាព​ក្នុង​ក្របខណ្ឌ​ស្តារឡើងវិញ​នូវ​ទូលំទូលាយ​របស់​អាស៊ាន (ASEAN Comprehensive Recovery Framework) ។​លើ​ការលើកកម្ពស់​ទំនាក់ ទំនង​អាស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ​សម្តេច​តេ​ជោ​ថ្លែងថា​អាស៊ាន​គួរតែ​លើកកម្ពស់​និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​ព្រោះ​វា​សំខាន់​សម្រាប់​ជំរុញ​ដំណើរការ​អាស៊ាន ទាំង​វិស័យ​នយោបាយ និង​សន្តិសុខ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅក្នុង​តំបន់ ពិសេស​ការសិក្សា​វាយតម្លៃ​ឲ្យ​បាន​ល្អិតល្អន់ រាល់​សំណើរ​សុំ​តម្លើង​កម្រិត​ទំនាក់ទំនង និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ក្នុងនោះ​រួមមាន​ពី​ចិន អា​ស្ត្រា​លី​និង​អង់គ្លេស ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular