Home ព័ត៌មានសំខាន់ៗ រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល​ សម្រេច​បញ្ចប់​ ការហាមឃាត់​ ការធ្វើដំណើរ​ឆ្លងកាត់​ ចេញ ​ចូល​ពី​ខេត្ត​មួយ ​ទៅ​ខេត្ត​មួយ​ និង​ការបិទ​រមណីយដ្ឋាន​ ទេសចរណ៍​

ដោយៈ តារា​រិ​ទ្ធ​ /​ ភ្នំពេញៈ រាជរដ្ឋាភិបាល ​បានសម្រេច​បញ្ចប់​ ការហាមឃាត់​ ការធ្វើដំណើរ​ ឆ្លងកាត់​ចេញ​ចូល ភូមិសាស្ត្រ​ខេត្ត​មួយ​ ទៅ​ខេត្ត​មួយ​ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ នៅ​ទូទាំងប្រទេស​ ដែល​ត្រូវបាន​សម្រេច​ ដោយ​សេចក្តីសម្រេច​លេខ ៤៤ សសរ ចុះ​ថ្ងៃទី​៦ ខែ មេសា ឆ្នាំ​២០២១ និង សេចក្តីសម្រេច​លេខ ៥១ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​។

​សម្រាប់​ការធ្វើដំណើរ​ ចេញ​-​ចូល និង​ឆ្លងកាត់​ភូមិសាស្ត្រ​នានា ​ដែល​ត្រូវបាន​បិទ​ខ្ទប់​ ត្រូវ​អនុវត្តតាម​សេចក្តី​សម្រេច របស់​រាជរដ្ឋាភិបាល ​ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ នៃ​ខេត្តកណ្តាល​និងសេចក្តីសម្រេច​ពាក់ព័ន្ធ​នានា ​របស់​រដ្ឋបាល​រាជធានី ខេត្ត ដែលមាន​ជា​ធរមាន​។​

​នេះ​បើ​យោងតាម​សេចក្តីសម្រេច​ លេខ ៥៣ សសរ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular