+ គ្រឿងផ្សំ៖
– បង្គាអាំង ឬ ស្រុស កន្លះខាំ
– កាពិអាំងមិនសូវប្រៃ 1ស្លាបព្រាបាយ
– ខ្ទឹមក្រហម ខ្ទឹមស 5កំពិស
– ស្ករត្នោត ឬ ស្ករស 3ស្លាបព្រាបាយ
– ស្វាយខ្ចីឆូសជាសសៃៗ ឬ ប្រើទឹកក្រូចឆ្មា 5ស្លាបព្រាបាយក៏បាន
– ម្ទេសហិរ 8ទៅ10គ្រាប់
– ត្រប់ពុតលំញង 5ទៅ7គ្រាប់
– ពងទាចៀនស្អំរសជាតិសាបៗ
– ត្រីប្លាធូចៀនសាបៗ 2ទៅ3ក្បាល
– បន្លែអន្លក់ចម្រុះ តាមចំណូលចិត្ត
+វិធីធ្វើ៖
– បកសម្បកខឹ្ទមក្រហម ខ្ទឹមសរួចបុកចូលគ្នាឲ្យម៉ត់
– ដាក់ស្ករសចូល បុកបន្តទៀត រួចបន្តដាក់ម្ទេសហិរ បុកឲ្យម៉ត់ រួចដាក់បង្គាបុកអោយម៉ត់ ស្វាយខ្ចីឆូសហើយចូល ឬ(ដាក់ទឹកក្រូចឆ្មារចូលក៏បាន) បុកឲ្យចូលសព្វជាតិគ្នា
– ភ្លក្សមើល ថែមថយរសជាតិតាមចូលចិត្ត
– ដួសដាក់ចានញ៉ាំផ្ទាប់ជាមួយអន្លក់ ចម្រុះ រួមមានបន្លែឆៅ បន្លែស្រុះ ត្រីប្លាធូចៀនសាប ពងទាចៀនស្អំរសជាតិសាប ៕ ប្រភព: Food Menu