ប្រតិភូ​ព្រឹទ្ធសភា​អាមេរិកៈ គណបក្ស​ប្រជាជន​នឹង​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​

1322
ចែករម្លែក

​ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​អនុ ញ្ញាត​ឲ្យ​គណៈ ប្រតិភូ​សមាជិក​ព្រិ​ទ្ធ​សភា​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ​លោក​ឌឹ​ក អេ​រិច​សុន​សមាជិក​ព្រិ​ទ្ធ​សភា​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ នេះ នៅ​វិមាន​ព្រឹទ្ធសភា​។​

សម្តេចវិបុនសេនាភក្តីសាយឈុំ និងលោកDoug Ericksen សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន

​បន្ទាប់ពី​ជំនួប​ចប់ លោក​ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកកាសែត​ថា​នៅក្នុង​ជំនួប​សម្តេច​វិបុល​សេនា ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដែលជា​និច្ច​ជា​កាល​បាន​គាំទ្រ​និង​ធ្វើការ យ៉ាងសកម្ម​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​លើ​វិស័យ​អប់រំ គ្រូបង្រៀន​ដើម្បី​ជួយ​បង្រៀន​ចំនួន​១៥​ខេត្ត​នៅតាម មូលដ្ឋាន ក៏ដូចជា​មក​បង្រៀន​នៅ​សាកល​វិទ្យា ជាពិសេស​បាន​ជួយ​ដល់​សិស្ស​ជានា​រី​បាន​ចូលរៀន​ផងដែរ​។

​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បន្ត​អនុគ្រោះ​ការនាំ​ចូល​ទំនិញ​ដែល​រួច​ពន្ធ​ទៅ​សហរដ្ឋអាមេរិក ដែល​ទំហំ​ពាណិជ្ជកម្ម​កន្លងមកនេះ គឺមាន​ចំនួន​ជាង​៣​ពាន់​៥០០​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៦​។ លោក បាន​បន្តថា នៅក្នុង​ជំនួប​នោះ សម្តេច​វិបុល​សេនា​ភក្តី ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ផងដែរ​លើ​ការ​កំណើន សេដ្ឋកិច្ច​របស់​កម្ពុជា​ឈរលើ​លំដាប់ ៧​ភាគរយ ជាច្រើន​ឆ្នាំ​មកនេះ​។ សម្តេច​សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​នេះ គឺ​នៅ​លំដាប់​៧​ភាគរយ​ដដែល​។​
​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បញ្ជាក់ថា “​នៅក្នុង​នោះ គណៈប្រតិភូ​សមាជិក​ព្រិ​ទ្ធ​សភា​សហរដ្ឋអាមេរិក​ក៏បាន​ចាប់ អារម្មណ៍​ខ្ពស់​លើ​វិស័យ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ​។​គណៈប្រតិភូ​សន្យាថា​នឹង​មក​ចូលរួម សង្កេតការណ៍​ក​ក្នុងការ​បោះឆ្នោត​ឆ្នោត​នេះ​ផងដែរ ហើយ​សង្ឃឹមថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ភាពសេរី យុត្តិធម៌ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួលបាន​ភាពយុត្តិធម៌​។ សេចក្តីសង្ឃឹម​របស់​គ​ណៈ​ប្រតិភូ​គឺថា គណបក្សកាន់អំណាច​នឹង​ទទួលបាន​ជ័យជម្នះ​។ ការរំពឹងទុក​នេះ​គឺ​ដោយ សារ​លោក​ឃើញ​ភាព​ដឹកនាំ​របស់​រាជ​ដ្ឋា​ភិ​បាល​ដែលជា​គណបក្សកាន់អំណាច​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​កំណើនសេដ្ឋកិច្ច​មានការ​កើនឡើង​”​។​
​ជាមួយគ្នានេះ​គណៈប្រតិភូ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នឹង​ជំរុញ​ធ្វើ​ពាណិជ្ជកម្ម​និង​ធ្វើ​វិនិយោគ​ឲ្យ​បាន​កាន់តែច្រើន​មក​កម្ពុជា​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម