Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរ​ជាតិ...

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាសថា អង្គរ​នៅ​ញញឹម​ចាំ​ស្វាគមន៍​អ្នកទេសចរ​គ្រប់ពេលវេលា

​ដោយ​: ជា សីហ​:/​ភ្នំពេញ​: អាជ្ញាធរ​ជាតិ​អប្សរា​ថ្មីៗ​នេះ​បានប្រកាសថា​ប្រាសាទអង្គរវត្ត នៅ​យែ​បង្ហាញ​ស្នាមញញឹម​ជាប់​ជានិច្ច និង​រង់ចាំ​អ្នកទេសចរ​មក​ទស្សនា​គ្រប់ពេលវេលា​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោម​ការមើល​ថែទាំ​អភិរក្ស​យ៉ាង​ល្អ​ប្រពៃ​ពី​អាជ្ញាធរ​ជាតិ អប្សរា ធ្វើ​ឲ្យ​ប្រាសាទ អង្គរវត្ត​នៅតែ​រឹងមាំ ស្រស់ស្អាត ស័ក្ដិសម​នូវ​គុណ​តម្លៃ​នៃ​ប្រាង្គ ប្រាសាទ​ដ៏​អច្ឆរិយ​ជា​សាកល​សម្រាប់​មនុស្សជាតិ​។ សូម​កូន​ខ្មែរ​គ្រប់រូប​ចូលរួម​ថែរក្សា គុណ​តម្លៃ​បេតិកភណ្ឌ​នេះ​ជា​ដរាប​តរៀង​ទៅ​។ កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ជា​ភារកិច្ច​កូន ខ្មែរ​គ្រប់ៗ​រូប​។

​កាលពី​ថ្ងៃទី ២៥ ខែមេសា​ឆ្នាំ ២០២១ រមណីយដ្ឋាន​អង្គរ​ក៏ដូចជា​រមណីយដ្ឋាន​ដទៃទៀត ត្រូវបាន​រាជរដ្ឋា ភិបាល​កម្ពុជា​ប្រកាស​បើក​ដំណើរ​ឡើងវិញ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏ដោយ​ការបើក​ដំណើរការ​នេះ​ក៏​នៅតែ​បន្ត​ជួប​ឧបសគ្គ​ដោយសារតែ​ការ​រឹតត្បិត​ការ ធ្វើដំណើរ​នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​មួយចំនួន​ដដែល​៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular