តំបន់​រមណីយដ្ឋាន​អង្គរ បើកទទួល​អ្នកទេសចរ​វិញ​ហើយ​

​ដោយ​:​អង្គរតូច​/​សៀមរាប​: តំបន់​រមណីយដ្ឋាន​អង្គរ បាន​បើកទទួល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​សម្រាប់​ការ​ទស្សនា​វិញ​ហើយ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ​នេះ បន្ទាប់ពី​រមណី​ដ្ឋា​ន​ដែល​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទ​មួយ​នេះ បាន​បិទ​អស់​មួយរយ​:​ពេល ដោយសា​រវិ​បិ​ត្ត​ជំងឺឆ្លង​កូវ​វីដ​-១៩​។​

​លោក ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អង្គភាព អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា ការបើកទទួល​អ្នកទេសច​រ​មក​ទស្សនា​នៅ​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​នាពេល​នេះ គឺ​ស្របតាម​សេច ក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការបើក​ឡើងវិញ​នូវ​រមណី​ដ្ឋា​ន​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​។ ការបើក​ឡើងវិញ​នូវ​រមណី​អង្គរ​នេះ យើង ក៏បាន​អំពាវនាវ​ដល់​អ្នកទេសច​រ​ជាតិ និង​អន្តរជាតិ ចូលរួម​អនុវត្ត​វិធានការ ”៣​កុំ ៣​ការពារ​” ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

​លោក​បន្តថា ក្នុងទិសដៅ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ រាជ​រដ្ឋា​ភិបាល​កម្ពុជា បានសម្រេច​បិទ​ការធ្វើ​ចរាចរណ៍ ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​បាន​បិទ​រមណី​ដ្ឋា​ន​ទេស​ចរណ៍​នានា នៅ​ទូទាំងប្រទេស​ក្នុង​រយ​:​ពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​។ ដោយ​​សារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មិនមាន​ការ​ថមថយ​នោះ នៅ​ថ្ងៃទី​១៧ ខែមេសា ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច​បន្ត​ការបិទ​នេះ រយ​:​ពេល ៨​ថ្ងៃ​បន្ថែមទៀត​។ ប៉ុន្តែ នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ ២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​ឲ្យ​បើក​ឡើងវិញ​នូវ​រមណី​ដ្ឋា​ន​ទេសចរណ៍​ទូទាំង​ប្រទេស​កម្ពុជា​។ ដូច្នេះ អាជ្ញាធរ​អប្សរា និង​គ្រឹះស្ថាន​អង្គរ បាន​បន្ត​លក់​សំបុត្រ​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ក៍​ដូចជា​បណ្តា​ប្រាសាទ​នានា​វិញ​ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular