Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងទេសចរណ៍...

ក្រសួងទេសចរណ៍​បន្ត​ផ្សព្វផ្សាយ​រូបភាព​ស្អាតៗ​អំពី​រមណីយដ្ឋាន​អង្គរវត្ត​

ដោយ​:​ជា សីហ​:/​ភ្នំពេញ​: ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅថ្ងៃនេះ បាន​បន្ត​ផ្សព្វផ្សាយ​នូវ​រូប​ភាពល្អៗ​អំពី​រមណីយដ្ឋាន​អង្គរ ដែល​កំពុង​រង់ចាំ​ភ្ញៀវ​ទៅ ទស្សនា​គ្រប់ពេល​។​

​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​ថា​«​យើងខ្ញុំ​នៅ​បង្ហាញ​ស្នាមញញឹម​ជាប់​ជានិច្ច និង​រង់​អ្នក​មក​ទស្សនា​គ្រប់ពេលវេលា​» នេះ​ជា​អ្វីដែល​រមណីយដ្ឋាន​អង្គរ​ចង់​បញ្ជាក់ប្រាប់ ភ្ញៀវទេសចរ ក្រោយ​ឆ្លងកាត់​នូវ​ស្ថានភាព​ស្ងប់ស្ងាត់ ដោយសារ​ការវាយលុក​របស់​ជំងឺ កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ខកខាន​ចូលទៅ​ទស្សនា​នៅ​ទី​នោះបាន​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោម​ការមើល​ថែទាំ​អភិរក្ស​យ៉ាង​ល្អ​ប្រពៃ​ពី​អាជ្ញាធរ​ជាតិ អប្សរា ធ្វើ​ឲ្យ​រមណីយដ្ឋាន​ទាំងមូល​នៅតែ​រឹងមាំ ស្រស់ស្អាត​ស័ក្ដិ​សមនូវ​គុណ​តម្លៃ នៃ​ប្រាង្គ​ប្រាសាទ​ដ៏​អច្ឆរិយ​ជា​សាកល​សម្រាប់​មនុស្សជាតិ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​គ្រប់រូប ចូលរួម​ថែរក្សា​គុណ​តម្លៃ​បេតិកភណ្ឌ​នេះ​ជា​ដរាប​តរៀង​ទៅដោយ​អាជ្ញាធរ​ជាតិ​ប្រចាំ មូលដ្ឋាន​មួយ​នេះ​បាន​បញ្ជាក់ថា «​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ជា​ភារកិច្ច​កូន​ខ្មែរ គ្រប់ៗ​រូប​»​។​

​សូម​ទស្សនា​ទិដ្ឋភាព​ដ៏​ត្រកាល​នៃ​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន ក៏ដូចជា​រមណីយដ្ឋាន​អង្គរ​ទាំងមូល ដូចខាងក្រោម​នេះ​៖​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular