ប៉ូលីស​ឥណ្ឌា​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ការចាប់រំលោភ​ជា​ក្រុម​និង​សម្លាប់​ក្មេងស្រី​ជំទង់​

1129
ចែករម្លែក

ប៉ូលីសឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យទី៦ឧសភាថាពួកគេបានចាប់ខ្លួនជនសង្ស័យដ៏សំខាន់ក្នុងករណីរំលោភនិងសម្លាប់ក្មេងស្រីជំទង់ម្នាក់ ក្នុងករណីរំលោភបំពានផ្លូវភេទជាច្រើនករណីចុងក្រោយបំផុតនៅប្រទេសឥណ្ឌា។

ប្រធានភូមិម្នាក់ ត្រូវបានចាប់ឃុំខ្លួន ខណៈដែលគ្រួសារនៃជនរងគ្រោះអាយុ១៦ឆ្នាំនេះ ត្រូវបានផ្តល់ការការពារពិសេសពីប៉ូលីស។

ជនសង្ស័យនេះ ឈ្មោះ Dhanu Bhuiyanត្រូវបានរកឃើញនៅក្នុងផ្ទះរបស់សាច់ញាតិមួយ ជាកន្លែងដែលគាត់កំពុងលាក់ខ្លួនបន្ទាប់ពីគាត់និងក្រុមសមគំនិតបានដុតក្មេងស្រីរងគ្រោះនេះទាំងរស់ កាលពីថ្ងៃសុក្រ នៅស្រុកដាច់ស្រយាលមួយនៅ រដ្ឋ Jharkhand ។

ប៉ូលីសបាននិយាយថា Dhanu Bhuiyan មានការខឹងសម្បារ បន្ទាប់ពី ក្រុមប្រឹក្សាភូមិក្នុងតំបន់ បានបង្គាប់ឱ្យគាត់ធ្វើអាវ៉ង់ចំនួន១០០ដងជាការដាក់ទណ្ឌកម្មនិងបង់ប្រាក់ពិន័យ៥០,០០០(៧៦១ដុល្លារ)ចំពោះអំពើចាប់រំលោភជនរងគ្រោះជាក្រុមនេះ ។

Dhanu Bhuiyan និងពួកសមគំនិតរបស់គាត់បានវាយប្រហារឪពុកម្តាយរបស់ក្មេងស្រីនេះ មុនពេលដុតផ្ទះរបស់ពួកគេដោយមានក្មេងស្រីនោះ នៅក្នុងផ្ទះនោះ។

លោកShambhu Thakur ឧត្តមសេនីយ៍ប៉ូលីស បាននិយាយថា”ជនសង្ស័យសំខាន់នេះ ត្រូវបានចាប់ខ្លួនពីផ្ទះរបស់សាច់ញាតិមួយ ដែលគាត់បានកំពុងលាក់ខ្លួន ហើយប្រធានភូមិនេះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ក្រុមប្រឹក្សាភូមិអ្នកចាស់ទុំក្នុងតំបន់ជារឿយៗដោះស្រាយជម្លោះនៅតាមជនបទនៅប្រទេសឥណ្ឌាដោយឆ្លងកាត់ប្រព័ន្ធយុត្តិធម៌វែងឆ្ងាយនិងចំណាយប្រាក់ច្រើន។ថ្វីបើពួកគេធ្វើការដោះស្រាយជម្លោះមិនសមស្របច្បាប់ក៏ដោយ ក៏ពួកគេមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសហគមន៍ភូមិទាំងនោះ។

លោក Shambhu Thakur បាននិយាយថា ហូតមកដល់ពេលនេះ មនុស្ស១៥នាក់ត្រូវបានចាប់ខ្លួន នៅក្នុងករណីនេះ ។

ឥណ្ឌាបានពង្រឹងច្បាប់ បន្ទាប់ពីមានការចាប់រំលោភនៅលើរថយន្តក្រុងនៅទីក្រុងញូវដែលីបណ្តាលអោយនិស្សិតម្នាក់ស្លាបើ និងបាននាំឱ្យមានការតវ៉ាដ៏ខ្លាំង។

ករណីចាប់រំលោភចំនួន៤០.០០០ករណី ត្រូវបានរាយការណ៍ នៅឆ្នាំ២០១៦ ៕


សាច់ញាតិ កាន់ទុក្ខការស្លាប់របស់ក្មេងស្រីនេះ នៅភូមិRaja Kundra នៅរដ្ឋJharkhandកាលពីថ្ងៃសៅរ៍

ទីតាំងផ្សាយពាណិជ្ជកម្ម