ដោយៈ ជា សីហៈ/ភ្នំពេញៈ អ្នកអភិរក្សសត្វស្លាបបានអះអាងថា របាយការណ៍អភិរក្សសត្វត្មាតកម្ពុជាឆ្នាំ២០២០និងត្រូវបញ្ចប់ក្នងុខែមិថុនាក្រោមការសំរបសំរួលរបស់អង្គការសត្វស្លាបអន្តរជាតិ ។

បច្ចុប្បន្នភាពនៃការអភិរក្សសត្វត្មាតនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំonlineនៃសមាជិកស្នូលរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាដែលបានរៀបចំនាថ្ងៃទី២៧ខែមេសា។​

ប្រភពដដែល បានអះអាងថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖១.វឌ្ឍនភាពនៃការងារអភិរក្សសត្វត្មាតកម្ពុជាត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២១, ២. របាយការណ៍អភិរក្សសត្វត្មាតកម្ពុជាឆ្នាំ២០២០និងត្រូវបញ្ចប់ក្នងខែមិថុនា, ៣. ពិធីសារស្វែងរកសំបុកសត្វត្មាតនិងត្រូវបញ្ចប់ក្នុងខែឧសភា, ៤. ពិធីសារគ្រប់គ្រងនិងអន្តរគមន៍ការបំពុលនឹងត្រូវបញ្ចប់ក្នុងខែមិថុនា។ 

ប្រភពដដែលបានបន្តថា នាឱកាសនោះ អង្គប្រជុំក៏បានយល់ស្របនិងគាំទ្រអង្គការជីវិតធម្មជាតិនៅកម្ពុជាបន្តសំរបសំរួលក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាអាស្រ័យដោយអង្គការនេះជាតំណាងផ្លូវការរបស់អង្គការBirdLife International ដែលជាអ្នកសំរបសំរួលក្រុមការងារនាពេលកន្លងមក៕/PC