ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​១​ខ្នង​នៅ​ស្រុក​ថ្មពួក​

1321
ចែករម្លែក

ដោយ : ប​.​ជ័យ/បន្ទាយមានជ័យ ៖ កាលពី​រសៀល​ម៉ោង​៣​ថ្ងៃទី​៦ ខែឧសភា កន្លងមកនេះ ខ្យល់​កន្ត្រាក់​បំផ្លាញ​ដំបូលផ្ទះ​១​ខ្នង​នៅ​ភូមិ​ថ្មី​កណ្តាល ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក អស់​ស័ង្កសី​ចំនួន​ម្ភៃ​សន្លឹក ។​

​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​អោយដឹង​ថ្ងៃទី​៧ ខែឧសភា​ថា បន្ទាប់ពី​រងគ្រោះ​នេះ មន្ត្រី​ក្រុមការងារ​ស្រុក ឃុំ បាន​ចុះ​ពិនិត្យ ហើយ​រិះរក​ស័ង្កសី​និង​បញ្ជូន​កម្លាំង​ទៅ​ជួយ​ជួស​ជូន​ពលរដ្ឋ​ហើយ ។

​សូម​រំលឹកថា អំឡុង​ខែមីនា មេសា​និង​ឧសភា​ឆ្នាំ​២០១៨​នេះ​នេះ នៅ​ស្រុក​ថ្មពួក​មាន​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទ​ពលរដ្ឋ​ជាង​៣០​ខ្នង​។ ហើយ​បើ​គិតពី​ឆ្នាំមុន គឺ​កាលពី​ថ្ងៃទី​៥​ឧសភា​ឆ្នាំ​២០១៧ មាន​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​គោក​រមៀត​បង្ក​ខូចខាត​ផ្ឋះ​ដល់​ទៅ ២៥១​ខ្នង ៕ B


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ