បិទ​មិនឱ្យ​លក់​ត្រី​នៅ​ព្រែក​ព្នៅ​ទៅ​លក់​នៅ​ពញាឮ​វិញ​

219

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈអាជីវក​រទិញ​-​លក់​ត្រី​នៅ​មណ្ឌល​បែងចែក​ផល​នេសាទ (​យឿ​ត្រី​) ព្រែក​ព្នៅ បាននាំគ្នា​ទៅ​លក់​នៅ​កន្លែង​ថ្មី តាមផ្លូវ​ជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ ស្រុក​ពញាឮ ខេត្តកណ្តាល បន្ទាប់ពី​ទីតាំងនៅ​ភូមិ​ពោធិ​មង្គល​សង្កាត់​ព្រែក​ព្នៅ​ត្រូវបាន​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ជូនដំណឹង​ឱ្យ​ផ្អាក​ដំណើរការ​រយៈពេល​១៤​ថ្ងៃ ដើម្បី ទប់ ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វិដ​-១៩ រួចមក​។​

លោក​ងិន ឌី នាយក​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៧​ខែមេសា ថា​អ្នកទិញ​លក់​ត្រី​នៅ​មណ្ឌល​បែងចែក​ផល​នេសាទ​ព្រែក​ព្នៅ​រក​កន្លែង​ថ្មី​លក់ដូរ​ជា​បណ្តោះអាសន្ន​បាន​ហើយ នៅក្នុង ភូមិសាស្ត្រ​ស្រុក​ពញាឮ​ខេត្តកណ្តាល គឺ​ហួស​ពី​ព្រំប្រទល់​រវាង​រាជធានី និង ខេត្ត បន្តិច​ត្រង់​ម្តុំ​ចំណុច​បង្គោល​អគ្គិសនី​ខ្ពស់ៗ​ឆ្លងកាត់​ទន្លេសាប បន្ទាប់ពី​នៅ​ព្រែក ព្នៅ​ត្រូវបាន​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ឱ្យ​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ​កាលពី​ថ្ងៃ ទី​២៦​ខែមេសា​រួចមក​។​
នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខាងលើ​និយាយ​ឱ្យដឹងទៀតថា មណ្ឌល​បែង ចែក​ផល​នេសាទ​គីឡូម៉ែត្រ​លេខ​៩​និង​ច្បារអំពៅ​នៅ​ដំណើរ​លើ​ទីតាំង​ដដែល គឺ មានតែ​នៅ​ព្រែក​ព្នៅ​មួយ​ទេ​ដែល​ត្រូវ​ផ្អាក​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជម្ងឺ​កូ​វិដ​-១៩ ។ ត្រី​ដែល​បាន​ដឹកជញ្ជូន​មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈ ពេល​ចុង​ក្រោយនេះ ភាគច្រើន​ជា​ត្រី​ចិញ្ចឹម​នៅក្នុង​ស្រុក​។ កាល​មុន​ពេក​កូ​វីដ​មិន ទាន់​ផ្ទុះ​ខ្លាំង​ត្រី​គ្រប់​ប្រភេទ​នាំ​ចូលមក​ចែកចាយ​នៅ​រាជធានី​មាន​ចំនួន​ប្រមាណ​ជា​ពី​១០០​ទៅ​១២០​តោន​ក្នុង​មួយថ្ងៃ តែ​ក្នុងពេល​មានការ​ផ្ទះ​កូ​វិដ​ខ្លាំង តាមផ្លូវ​ត្រូវ បាន គេ​ត្រួតពិនិត្យ​តឹងតែង បរិមាណ​បាន​ថយចុះ​ច្រើន​។​

រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ថ្ងៃទី​២៦​ខែមេសា​បាន​ជូនដំណឹង​ស្តី​ការផ្អាក​ដំ ណើ​រការ​ជា​បណ្តោះអាសន្ន នូវ​ទីតាំង​ចែកចាយ​ផល​នេសាទ​(​យឿ​ត្រី​) ស្ថិតនៅ ភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយយោង លើ ស្ថានការណ៍​នៃ​ជម្ងឺ​កូ​វិដ -១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុង​រយៈ ពេល ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មិនទាន់មាន​ការថបថ​យ​នៅឡើយ ដែល​ស្ថានភាព​នេះ គួរ មានការ​ព្រួយបារម្ភ​និង ចាំបាច់​មាន​វិធានការ​ក្នុង​ទប់ស្កាត់​ការឆ្លង​រាលដាល ជម្ងឺ កូ​វិដ​-១៩​ជាបន្ទាន់​។​
នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ​បាន​សរស​រេ​ថា ចំពោះមុខ​រដ្ឋបាល​ខណ្ឌ ព្រែក​ព្នៅ​សូម​ផ្អាក​ដំណើរការ​ជា បណ្តោះអាសន្ន នូវ​ទីតាំង​ចែកចាយ​ផល​នេ សា ទ (​យឿ​ត្រី​) ស្ថិតនៅ​ភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក ព្នៅ ខណ​ញ​ឌ​ព្រែក​ព្នៅ រាជធានី ភ្នំពេញ​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៦​ខែមេសា​ដល់​ថ្ងៃទី​៩ ខែ ឧសភា ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​និង​ទប់ស្កាត់ ការ ឆ្លង​រាល ដាល​នៃ​ជម្ងឺ​កូ​វិដ​-១៩​ទៅដល់​បងប្អូន​អាជីវករ អតិថិជន​ក៏ដូចជា​បងប្អូន ប្រជា ពល រដ្ឋ​ដែល​ចេញចូល​ក្នុង​ទីតាំង​យឿ​ត្រី​ខាងលើ​និង​ទប់ស្កាត់​ជម្ងឺ​នេះ មិនឱ្យ​ឆ្លង​រាល ដាល​ទៅ​តំបន់​ផ្សេងទៀត​។​
មណ្ឌល​បែងចែក​ផល​នេសាទ​(​យឿ​ត្រី​)​ព្រែក​ព្នៅ​មាននៅ​ជាប់​មហាវិថី​ឈ្នះ​ឈ្នះ​និង​ផ្លូវជាតិ​លេខ​៥​ក្នុង​សាស្ត្រ​ភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក ព្នៅ នៅ​ត្រូវ បាន រដ្ឋបាល ខណ្ឌ​ព្រែក​ព្នៅ​៕​សរន​