ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ:នៅព្រឹកថ្ងៃទី២៧ខែមេសារឆ្នាំ២០២១មន្ត្រីនៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារជាច្រើនរូបដឹកនាំដោយលោកវុធសាវីព្រះរាជអាជ្ញារងបាននាំយកអំណោយដែលជាគ្រឿងឧបភោគបរិភោគរួមសម្ភារសិក្សាយកទៅចែកជូនដល់កុមារកំព្រានឹងម៉ែដោះដែលកំពុងមានជីវភាពខ្វះខាតក្នុងដំណាក់កាល១ដែលជំងឺកូវីដ១៩កំពុងយាយីនាពេលនេះ។

គួរបញ្ជាក់ថាសម្រាប់ប្អូនៗក្មួយៗជាកុមារកំព្រាដែលទទួលបានអំណោយពីមន្ត្រីតុលាការ ខេត្តព្រះវិហារក៏ដូចជាលោកស្រីឆេងមករានិងស្វាមីដែលជាម្ចាស់ភោជនីយដ្ឋានភ្នំត្បែងផងនោះមានចំនួន៦៥នាក់រួមនិងម៉ែដោះ៨នាក់សរុប។អំណោយរួមមាន.អង្ករ.ត្រីខ.ទឹកស៊ីអ៊ីវ.មី.ស្ករស.អំបិល.សៀវភៅ.ប៊ិច.ទឹកសុទ្ធ.រួមនិងថវិកាមួយចំនួន៕/PC