ដោយ:ដេប៉ូ/ភ្នំពេញ:លោកគឹមសន្តិភាពរដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុង ទំព័រហ្វេសប៊ុកនៅថ្ងៃនេះថាការអនុវត្តតំបន់ក្រហមតំបន់លឿងទុំនិងតំបន់លឿងចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ខែមេសាតទៅហើយ។
លោកបានបញ្ជាក់ថា”សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលមេត្តាជ្រាបថាបើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានកំណត់អំពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជាតំបន់ក្រហមតំបន់លឿងទុំនិងតំបន់លឿងរួចហើយក៏ដោយក៏វិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗទាំងនោះ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ”។
លោកគឹមសន្តិភាពបានបញ្ជាក់បន្ថែមថា ហេតុនេះ ក្នុងពេលនេះរហូតដល់មុនម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមបន្តអនុវត្តនូវរាល់វិធានការដែលបានដាក់ចេញកន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម៕srn