នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ៖ យើង​ទទួលបាន​ការអភិវឌ្ឍ​ន៍​ដោយសារ​មាន​សន្តិភាព​និង​ស្ថេរភាព​នយោបាយ​

1145
ចែករម្លែក

 ដោយ : វ៉ៃកូ /​ស្វាយរៀង​ ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា មាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ ទើប​យើង​ទទួលបាន​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​។​

​ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ អគារ​សាលាឃុំ​មេ សរ ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែល​ជាការ​កសាងឡើង​ដោយ លោក យិ​ត ស៊ុន​ណា​រ៉ា និង​លោក តែម ម៉ឺន ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​មេ សរ ថ្ង​ក ស្រុក​ចន្ទ្រា ចំណាយ​ថវិកា​ជាង​៣​ម៉ឺន​ដុល្លារ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​ក្នុងឱកាស​នោះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជិត​២​ពាន់​នាក់ ដោយបាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ចកាល តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​បើតាម​ប្រសា​ន៍​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បានឱ្យដឹងថាៈ ប្រទេស​កម្ពុជា គឺ​ធ្លាប់បាន​ឆ្លងកាត់​នៅ​ភ្លើងសង្គ្រាម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​រាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​បំផ្លិចបំផ្លាញ​អស់ តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មានការ​រីកចម្រើន​ទាំង​ក្នុង កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយបាន ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ដូច្នេះ​ត្រូវ​រក្សាសុខ​សន្តិភាព​នេះ ឲ្យ​ស្ថិតស្ថេរ​យូរអង្វែង និង​ការពារ​ដាច់ខាត​កុំ​ឲ្យ​កើតមាន​សង្គ្រាម​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់ ត្រូវការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​ត្រូវ​ផ្តល់​សេវាសាធារណៈ ឲ្យ​បាន​រហ័ស​នៅក្នុង​មូលដ្ឋាន​។ បន្ថែម​ជាង​នេះ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល ដែលមាន​ស្រាប់ និង​បន្ត​កសាង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ក្នុងការ​សំរួល​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ឲ្យ​មាន​ជីវភាព​ធូ​ធារ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​បន្ថែមទៀតថា មិនតែប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ និង​ចូល​មកដល់​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដូច្នេះ​សូម បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី បន្តការងារ​អភិវឌ្ឍ ឲ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ ក្រុមការងារ​គណៈ​ពង្រឹង​របស់លោក ម៉ឹង សំផន ជា​ប្រធាន​ក្រុមការងារ ធ្វើ​មូលដ្ឋាន​ស្រុក​ចន្ទ្រា ចាប់ផ្តើម​កសាង​សាលាឃុំ ជា​បន្តបន្ទាប់ និង​បំពាក់ សម្ភារៈ​ល្អៗ ដើម្បី​បំរើ​ការងាររដ្ឋបាល តាម​ឃុំ​នីមួយៗ ឲ្យ​បាន​ឆាប់រហ័ស ជាពិសេស​សេវាសាធារណៈ មិនតែប៉ុណ្ណោះ ផ្លូវ​គមនាគមន៍ ក៏បាន​ធ្វើជា​បណ្តើរៗ ទាំង​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ និង​ចាក់​កៅស៊ូ ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹក​កសិផល​បាន​យ៉ាង​ងាយស្រួល​។ នៅក្នុង​ឱកាស​នោះ ក៏មាន​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ​កម្លាំង​ផងដែរ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម