Home ព័ត៌មានជាតិ សង្គម ​អាជ្ញាធរ​ជាត...

​អាជ្ញាធរ​ជាតិ​អប្សរា សម្អាត​កូន​រុក្ខជាតិ​តូចៗ ដែល​ដុះ​លើ​ប្រាង្គ​ប្រាសាទ

​ដោយ​៖ អង្គរតូច / សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​កាត់​សម្អាត​កូន​រុក្ខជាតិ​តូចៗ ដែល​ដុះ​លើ​តួ ប្រាសាទបុរាណ ។ ការយកចិត្តទុកដាក់ សម្អាត​កូន​រុក្ខជាតិ​តូចៗ ចេញពី​ប្រាសាទបុរាណ ក៏​ព្រោះតែ កូន​រុក្ខជាតិ​ទាំង នោះ នឹង​ដុះ​រីកធំឡើង បង្ក​ឱ្យ​ប៉ះពាល់ ដល់​ប្រាង្គ​ប្រាសាទ​។ ចំណែកឯ​ឫស​រប​ស់វា ក៏បង្ក​ឱ្យ​ខូចខាត ដល់ ថ្ម និង​រចនាសម្ព័ន្ធ​ផ្សេងៗ ជាច្រើន​ទៀត របស់​ប្រាសាទ​ផងដែរ​។​

​អគ្គនាយករង និង​ជា​អ្នកនាំពាក្យ អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានអោយដឹងថា អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រកឃើញថា បើទោះបីជា​មានការ​កាត់ ឬ​ដកចេញ​នូវ​កូន​រុក្ខជាតិ ជាប្រចាំ​ក៏ដោយ គឺ​វា​នៅតែ​មិនទាន់មាន សុវត្ថិភាព​ទាំងស្រុង ចំពោះ​ប្រាសាទបុរាណ នៅឡើយ​ទេ​។ ពី ព្រោះ​ឫស​របស់​រុក្ខជាតិ​ទាំងនោះ នៅតែ​បន្ត​លូតលាស់ ចាក់​ជ្រៅ ទៅក្នុង​រចនាសម្ព័ន្ធរ​បស់​ប្រាសាទ ទៅហើយ ដូចជា​រុក្ខជាតិ ដើម​ពោធិ ជាដើម ។​

​ដូច្នេះហើយ បានជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ជាតិ​អប្សរា ក្រៅតែពី​មាន​ក្រុមការងារ ជាច្រើន​ផ្នែក ក៏មាន ក្រុម​ជំនាញ​សម្រាប់​ណែនាំ ដល់​មន្ត្រី បុគ្គលិក ដែល​ប្រចាំការ​តាម​ប្រាង្គ​ប្រាសាទ ឱ្យ​ចេះ​ពី​របៀប កាត់​ដក រុក្ខជាតិ ដែល​ដុះ​នៅលើ​ប្រាសាទ ដើម្បី​កម្ចាត់​ឱ្យ​សមស្រប តាម​បទដ្ឋាន​បច្ចេកទេស​ផង ដែរ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular