សាកលវិទ្យាល័យ​មានជ័យ​ស្វះ​ស្វែងរក​ថវិកា​សាងសង់​រោង​ជាង​គ្រឿងយន្ត​កសិកម្ម​

1910
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ ៖ សាកលវិទ្យាល័យ​មានជ័យ​ស្វះ​ស្វែងរក​ថវិកា​សាងសង់​រោង​ជាង​គ្រឿងយន្ត​កសិកម្ម ដើម្បី​ពង្រឹងពង្រីក​ជំនាញ​នេះ​ដល់​និស្សិត​អោយបាន​ចេះ​អនុវត្ត ព្រោះ​កន្លងមក ជំនាញ​និង​មុខវិជ្ជា​នានា ភាគច្រើន​មានតែ​ទ្រឹស្តី​ប៉ុណ្ណោះ ។​

​លោក សំ ង៉ា សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​មានជ័យ​អោយដឹងថា​: នា​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ លោក​ផ្ទាល់​បានទទួល​ជួបប្រជុំ​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ និង​ទទួល​អំណោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន តាមរយៈ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​មានជ័យ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ហ៊ូ ប៊ុនហេង ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី​។​

​លោក​បន្តថា ថវិកា​អំណោយ​ត្រូវ​សាងសង់​រោង​ជាង​នេះ មាន​ចំនួន​១​ម៉ឺ​ន​ដុល្លា​សរ​អា ។​

ជំនួសមុខ​ថ្នាក់ដឹកនាំ បុគ្គលិក គ្រូ និស្សិត​ទាំងអស់ , ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​មានជ័យ និង​ខ្លួន​លោក​ផ្ទាល់ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ដឹងគុណ ចំពោះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​និង​លោកស្រី​៕ B

សាកលវិទ្យាល័យ​មានជ័យ​ស្វះ​ស្វែងរក​ថវិកា​សាងសង់​រោង​ជាង​គ្រឿងយន្ត​កសិកម្ម (​រូប :​ភ្នំ​ស្វាយ​)​