ប្រែសម្រួលៈវាសនា/ញូវដែល្លី៖ជំនួយគ្រាអាសន្នដំបូងរបស់អាម៉េរិក បានទៅដល់ឥណ្ឌាកាលពីថ្ងៃសុក្រទី៣០មេសា នៅពេលប្រទេសនេះកំពុងតស៊ូនឹងកំណើននៃការឆ្លងនិងស្លាប់ដោយកូវីដ១៩ដែលធ្វើអោយជោរជន់មន្ទីរពេទ្យនិងកន្លែងបូជាសព។
គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រនេះបានទៅដល់នៅពេលឥណ្ឌាបានរកឃើញអ្នកឆ្លងថ្មីចំនួន៣៨៥.០០០នាក់និងជិត៣.៥០០នាក់ទៀតស្លាប់ដោយកូវីដ១៩នៅ២៤ម៉ោងកន្លងទៅ។
យន្តហោះដឹកជញ្ជូនយោធាUS Super Galaxyមួយដែលដឹកធុងអុកស៊ីសែនជាង៤០០ និងគ្រឿងបរិក្ខាពេទ្យផ្សេងៗព្រមទាំងប្រដាប់តេស្តិ៍កូវីដ១៩ជិត១លានបានចុះនៅអាកាសយានដ្ឋានអន្តរជាតិក្រុងញូវ ដែល្លីកាលពីដើមថ្ងៃសុក្រ។
ការបញ្ជូនជំនួយចេញពីមូលដ្ឋានយោធានៅរដ្ឋកាលីហ្វ័រញ៉ានេះកើតឡើងក្រោយការពិភាក្សានៅសប្តាហ៍នេះរវាងប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី របស់ឥណ្ឌា។
ពួកមន្ត្រីអាម៉េរិក បាននិយាយថា យន្តហោះជាច្រើនទៀតដែលនឹងដឹកគ្រឿងបរិក្ខាពេទ្យដែលជាជំនួយរបស់ក្រុមហ៊ុននិងបុគ្គលឯកជនអាមឭេរិក នឹងមកដល់ឥណ្ឌានៅសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា ប្រទេសជាង៤០បានសន្យាជួយបញ្ជូនជំនួយវេជ្ជសាស្ត្រដល់ឥណ្ឌា ជាពិសេសអុកស៊ីសែន។ការសន្យាជួយចេញមកពីប្រទេសអង់គ្លេស រុស្ស៊ី កាតា អារ៉ាប់រួម អូស្ត្រាលី…រួមមានម៉ាស៊ីនផលិតអុកស៊ីសែនជិត៥៥០គ្រឿង ម៉ាស៊ីនបន្សុតអុកស៊ីសែនជាង៤.០០០ ធុងខ្យល់១០.០០០ ព្រមទាំងឡានដឹកឧស្ម័នចំនួន១៧គ្រឿង។
ថ្នាំព្យាបាលកូវីដ១៩រាប់ម៉ឺនដូស ព្រមទាំងវត្ថុធាតុផលិតឳសថនិងថ្នាំremdesivirក៏ត្រូវបញ្ជូនមកឥណ្ឌាផងដែរ។
ជប៉ុនជាប្រទេសប្រកាសជួយចុងក្រោយគេ ដោយកាលពីថ្ងៃសុក្របាននិយាយថាខ្លួននឹងបញ្ជូនម៉ាស៊ីនបន្សុតខ្យល់++++++++++++++++++++++++++++++++++++++++++++++++++++++++ិអុកស៊ីសែន៣០០គ្រឿងនិងឧបករណ៍ជំនួយដង្ហើម៣០០ទៅកាន់ឥណ្ឌាផងដែរ។
មនុស្សជាង២០០.០០០នាក់ហើយបានស្លាប់ដោយកូវីដ១៩នៅឥណ្ឌានៅពេលឥឡូវ ក្នុងនេះជាង៤៥.០០០នាក់ស្លាប់នៅខែមេសានេះ៕
យន្តហោះយោធាអាម៉េរិកដឹកជំនួយមកដល់អាកាសយានដ្ឋានIndira Gandhiកាលពីថ្ងៃ៣០មេសា
អ្នកជំងឺដេកក្នុងសាលអាហារមួយដែលប្រែក្លាយជាបន្ទប់ដាក់អ្នកជំងឺកូវីដ១៩នៅក្រុងញូវដែល្លី