ដោយៈសុផល/ភ្នំពេញ:ប្រជាពលរដ្ឋ ដែលបានទៅទិញទំនិញនៅផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅផ្លូវ ០៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៥និង២៦មេសានិងមន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែល (Isabel Poly Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមនចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានជូនដំណឹងថា អ្នកកើតជំងឺកូវីដ១៩ បានទៅទិញទំនិញនៅផ្សារទំនើប ឡាក់គីនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ខណៈអ្នកវិជ្ជមានកូវីដ១៩ម្នាក់ផ្សេងទៀតបុគ្គលិកធ្វើការនៅមន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែលដែលអ្នកពាក់ព័ន្ធចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ៕srn