ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី​៣០ ខែ មេសា នេះ បានអះអាងថា​ តម្លៃនៃការនាំចេញផលិតផល កសិកម្មកម្ពុជាទៅកាន់ក្រៅប្រទេសមានតម្លៃប្រមាណជា ជាង ២ ពាន់លានដុល្លារ ។ 

លោករដ្ឋមន្រ្តីបានអះអាងនៅលើបណ្តាញសង្គមរបស់លោកថា លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ សម្រេចបាន ជាង ២,០៩ ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជម្ងឺកូវិដ ១៩ នៅកម្ពុជា ។

លោករដ្ឋមន្រ្តីមិនបានលំអិតលើការនាំចេញនោះនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មួយភាគធំនៃការនាំចេញប្រហែលជា ស្រូវ ស្វាយ ជាដើម ៕/PC