ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរដោយលោកឧត្តមសេនីយ៍ឯក សួន សុខរ៉ា តំណាងឱ្យនាយឧត្តម សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកស្បៀងអាហារដែលក្នុងនោះមានទាំង អង្ករជាង១៥០តោន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីជួយឧបត្ថម្ភ ជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩. ពិសេសប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅក្នុងតំបន់ក្រហម។