ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ មេសា បានជូនដំណឹង ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានឲ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន៧៦១នាក់ ដែល៧៦០នាក់ជាករណីឆ្លងសហគមន៍ និង ជាសះស្បើយ១៦៦នាក់ ព្រមទាំងស្លាប់០២នាក់ផងដែរ។
ក្នុងចំណោមអ្នកឆ្លងសហគមន៍ខាងលើមាននៅភ្នំពេញ ៤០៨នាក់, ព្រះសីហនុ៨៣នាក់, បន្ទាយមានជ័យ៦៧នាក់, កណ្តាល១៤៤នាក់, តាកែវ១៥នាក់, សៀមរាប១៤នាក់, កំពង់ស្ពឺ១៣នាក់, កំពង់ចាម៦នាក់, ត្បូងឃ្មុំ៥នាក់, ព្រៃវែង៣នាក់, កំពង់ធំ១នាក់ និងកោះកុង១នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបជំងឺកូវីដសរុប ១៣.៤០២នាក់, អ្នកជាសះស្បើយ ៥.១៥២នាក់, អ្នកកំពុងព្យាបាល ៨.១៥០នាក់ និងស្លាប់៩៣នាក់។
សុំមើលសេចក្តីលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម: