រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ឱ វណ្នឌីន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ខែមេសាថាបុរសជនជាតិចិន អាយុ ៤១ឆ្នាំ រស់នៅ ANDA Hotel ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលមកសម្រាកពេទ្យនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង ១៦:៤៥ នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ-១៩ ហើយមានអាការៈក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹក នោមផ្អែមប្រចាំកាយ ។បុរសនេះបានស្លាប់ដោយសារជំងឺកូវីដ១៩៕