​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ មនុស្ស​មួយក្រុម​មាន​គ្នា​៨​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បង្ក្រាប​រឿង​ជួបជុំ​លេងល្បែង​ស៊ីសង​អាប៉ោង​ ​និង​បញ្ជូនទៅ​តុលាការ​ហើយ នៅ​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​បញ្ជាក់ថា ក្រោយពី​បង្ក្រាប​រួច ក្រុម​អ្នក​ប្រមូលផ្តុំ​លេងល្បែង​ស៊ីសង​អាប៉ោង​នេះ ត្រូវបាន​នាំយកមក​ធ្វើ​​តេស្តរ​កកូ​វីដ​-១៩ ហើយ​លទ្ធផល​អវិជ្ជមាន​ទាំង​៨​នាក់ ទើប​បញ្ជូនទៅ​តុលាកា​តែម្តង រួម​ទាំង​វត្ថុតាង​រថយន្ត​ពីរ​គ្រឿង គឺ ១.​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX 470 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2K8017 និង​២.​រថយន្ត​ម៉ាក់​ឡិច​ស៊ី​ស RX 330 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY3118 និង​ម៉ូតូ​៤​គ្រឿង​ ​ព្រមទាំង​ប្រាក់​២.២០០.០០០​រៀល​, មេអាប៉ោង​ប្រើ​តេ​ល​ឡេ​រ​៧​គ្រាប់​, ចាន​១, កំរាល​១, តង់​កៅស៊ូ​មួយ​, កៅអី​ជ័រ​៥ យកទៅ​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។

​គួរ​រំលឹក​ផងដែរ​កាលពី​រៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បង្ក្រាប​អ្នកញៀន​ល្បែងស៊ីសង​អាប៉ោង​ត្រង់ចំណុច​​ភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចំនួន​៨​នាក់​រួមមាន​៖

១.​ឈ្មោះ អ៊ុយ សុផាត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
២.​ឈ្មោ យ៉ង តាំង ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
៣.​ឈ្មោះ ណេ​ន នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​
៤.​ឈ្មោះ ម៉ី វីន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​គោក​មានជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
៥.​ឈ្មោះ សៀម ម៉េង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​
៦.​ឈ្មោះ ង៉ែត សំណាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​កុក ឃុំ​តានី ស្រុក​អង្គ​ជ័យ ខេត្តកំពត ។​
៧.​ឈ្មោះ ប៉ឹម សារុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្លែង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
៨.​ឈ្មោះ ស៊ីម ថុង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លង់ទឹក ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​៕​