ដោយៈ​បាយ័ន​/​សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​ប្រកាសថា ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភៈ នេះ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បាន​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​មួយ​នាក់ ឈ្មោះ ចាន់ ផុន ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ហើយ​ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៦​នាក់ និង​បាន​ព្យាបាល ជាសះស្បើយ​ចំនួន​១៣​នាក់ នៅសល់​២៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕សរន